បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ


បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

បុរស​ម្នាក់​នៅ​ប្រទេស​អង់គ្លេស ត្រូវ​គេ​គិត​ថា​ជា​អ្នក​មាន​មហាសាល​ទ្រព្យ​សម្បត្តិ​ចាយ​មិន​អស់ ដោយសារ​លោក​តែង​បង្ហោះ​រូប​ចូល​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ក្នុង​ជីវិត​ស៊ីវិល័យ ផឹក​ស្រា​ថ្លៃ​ៗ ចាយ​លុយ​ទាំង​ខ្ទាស់​ៗ និង​ឡាន​ទំនើប​ទាន់​សម័យ ឯ​ម្ហូប​អាហារ​ទៀត​សោត​ក៏​សុទ្ធតែ​មិន​ធម្មតា។ យ៉ាង​ណា​មិញ ឆាក​ជីវិត​ពិត គេ​គ្រាន់​តែ​ជា​កូន​ម្នាក់​នៅ​ក្នុង​បន្ទុក រស់នៅ​ជាមួយ​ម្ដាយ​ខ្លួន​ឯង​ប៉ុណ្ណោះ។

 

បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

 

បុរស​វ័យ ២៤​ឆ្នាំ ឈ្មោះ Daniel Burgoyne បាន​បោក​ប្រាស់​មនុស្ស ១៨​នាក់ ឲ្យ​ដាក់​លុយ​វិនិយោគ​ទៅ​លើ​ត្បូង​ថ្ម​មាន​តម្លៃ ឬ​ស្រា​ទំពាំងបាយជូរ​ជាមួយ​ខ្លួន ដែល​សរុប​ជា​ទឹក​ប្រាក់ ៧៥០០០​ផោន (ប្រហែល ១១៣៥៩០​ដុល្លារ)។ ក្រោយ​មក ​គេ​បាន​យក​លុយ​ទាំង​នោះ​ទៅ​ចាយវាយ​ហ៊ឺហា គ្មាន​ការ​វិនិយោគ​នោះ​ទេ ហើយ​ធាតុ​ពិត​រូប​គេ​គ្រាន់​តែ​ជា​កូន​ម្នាក់​គ្មាន​ការងារ​ធ្វើ និង​រស់​នៅ​ក្នុង​បន្ទុក​​គ្រួសារ​ប៉ុណ្ណោះ។

 

ក្រោយ​បែក​ធ្លាយ​រឿង​ពិត កាល​ពី​ម្សិលមិញ បុរស​ដែល​តាំង​ខ្លួន​ជា​អ្នក​មាន ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​មនុស្ស​ជិត ២០​នាក់។ បន្ទាប់​ពី​ចាប់​ខ្លួន​រួច ប៉ូលិស​រក​ឃើញ​ភស្តុតាង​ថា Daniel បាន​ចាយ​លុយ​អស់​ជាង ៥៦០០​ផោន ទៅ​លើ​ជីវិត​ជា​អភិជន ដែល​ក្នុង​នោះ​មាន​ទាំង​ស្រា​ទំពាំងបាយជូរ​តម្លៃ ២១៣០​ផោន លេង​ល្បែង​អស់ ១៥០០​ផោន និង​ទទួល​ទាន​អាហារ​អស់ ១១១៥​ផោន។ ប៉ូលិស​បាន​ដកហូត​លុយ ២៧៤២៧​ផោន ពី​គណនី​ធនាគារ​របស់ Daniel មុន​ពេល​ដែល​គេ​ចាយ​អស់។

 

បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

 

បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

 

បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

 

បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

 

បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

 

បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

ផ្ទះ​ដែល​ Daniel Burgoyne កំពុង​រស់នៅ​ជាមួយម្តាយ

 

ចុចអាន៖ ឃើញ​ស្អាត​អញ្ចឹង​ អាច​ច្រឡំ​​តារា​ តែ​តាម​ពិត​​ប៉ូលិស​​សោះ

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail