វិលទៅហ្វឹកហាត់បន្តទៀតនៅស្រុកថៃ

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡាករ​-​កីឡាការិនី​កម្ពុជា ២ រូប​ដេ​ល​ហ្វឹកហាត់​រយៈពេល​មួយឆ្នាំ​នៅ​ស្រុកថៃ​នោះ​បន្ទាប់ពី​ចូលរួម​ ក្នុងការ​ប្រកួត​ហែល​ទឹកស​ម្ភោ​ធន៍​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​សែន​កាលពី​ ថ្ងៃទី​២​ធ្នូ​នោះ​ពួកគេ​ត្រូវ​ត្រឡប់​ទៅកាន់​ប្រ​ទេស​ថៃ​វិញ​នៅ​ថ្ងៃទី​៧​ ធ្នូ​នេះ​ដើម្បី​បន្ត​ការហ្វឹកហាត់ ។​

​    ​កីឡាករ​ហែម​ថុ​ន ពន្លឺ និង កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​ហ្វឹកហាត់​នៅ​ភូ​កេ​ត​ប្រទេស​ថៃ​រយៈពេល​មួយឆ្នាំ​ហើយ​ក្នុងអម្លុង​ នៃ​ការហ្វឹកហាត់​នេះ​ពួកគេ​អាច​ត្រឡប់មក​ចូលរួម​ប្រកួត​នៅក្នុង​ប្រទេស​ កំណើត ឬ ទីណា​ក៏បាន​ដែរ​តែ​ត្រូវ​ដោះស្រាយ​សោហ៊ុយ​ធ្វើដំណើរ​ដោយ​ខ្លួនឯង ។​

​     ​ពួកគេ​ហ្វឹកហាត់​នៅ​ទីនោះ​ក្រោម​ការឧបត្ថម្ភ​ពី​សហព័ន្ធ​ហែល​ទឹក​ អន្តរជាតិ​ក្រោម​ការជួយជ្រោមជ្រែង​រប​ស់​ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ។

​    ​ពួកគេ​ហ្វឹកហាត់​នៅទីនេះ​បាន​ប្រមាណ ៣ ខែ​ហើយ ។ នេះ​ជាការ​ហ្វឹកហាត់​ចម្រុះ​ជាតិ​សាសន៍​សម្រាប់​ ត្រៀម​កីឡា​អូឡាំពិក ២០១៦​នៅ​RIO ប្រទេស​ប្រេ​ស៊ី​ល ។ ពួកគេ​ត្រូវ​បន្ត​ហ្វឹកហាត់​រហូតដល់​ពេល​ត្រូវ​ចេញទៅ​ប្រ​កួត​កីឡា​អូឡាំពិក ​តែម្ដង ។​

​    ​ទាំង​ពន្លឺ ទាំង វិ​ទិ​នី​និយាយថា​នៅ​ទីនោះ​ហ្វឹកហាត់​ធ្ងន់ធ្ងរ​ណាស់​តែ​ពួកគេ​ត្រូវតែ​ ខំប្រឹងប្រែង​ទោះបី​នឹក​ផ្ទះ និង​សាច់ញាតិ​ក៏ដោយ ។​