ថ្ងៃនេះកីឡាកាយសម្ព័ន្ធចេញទៅប្រកួតនៅវៀតណាមហើយ

ភ្នំពេញ:    ​ភ្នំពេញ​:​ថ្ងៃទី ៧​ធ្នូ​នេះ​កីឡាករ​កាយសម្ព័ន្ធ ២​រូប កីឡាការិនី ១ រូប​ចៅក្រម​មួយរូប និង មន្ត្រី​ដឹកនាំ​មួយរូប​ចេញដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ហើយ​ដើម្បី​ចូលរួម​ ប្រកួត​ជើងឯក​អាស៊ី​នៅ​ទីនោះ ។​

​    ​លោក​អគ្គលេខាធិការ​កីឡា​កាយសម្ព័ន្ធ​កម្ពុ​ជាណ​យ សុ​ផា​ណា​គឺជា​អ្នកដឹកនាំ​កីឡាករ​-​កីឡាការិនី​ និង​ចៅក្រម​ទៅ​ចុ​ល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ។​

        ​លោក​ឲ្យ​ដឹង ថា ព្រឹត្តិការណ៍ នោះ​មាន​ឈ្មោះថា​5Th Aerobic Gymnastics ASIAN Championship 2015(VGF and AGU)​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ដែល​ធ្វើ​ពី ថ្ងៃទី​៧ ដល់​ ១៤​ធ្នូ ។​

    ចៅក្រម​អន្តរជាតិ​របស់​កម្ពុជា​មួយរូប​ដែល​ចូលរួម​នោះ​គឺ​លោក​ស៊ុំ ស្រ៊ន ចំពោះ​កីឡាករ ២ រូបនោះ​មាន​សោ សុខ​ផេង និង ជឿន ចាន់​បូរី កីឡាការិនី​មួយរូប​គឺ​សោ សុខ​គីម ។ ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ជាច្រើន​ក្នុង​ទ្វីបអាស៊ី​ចូលរួម​ហើយ​កម្ពុជា លោក​ផា​ណា​ទទួលស្គាល់ថា​អាច​ជួប​ការលំបាក​ក្នុងការ​ប្រជែង​យក​មេដាយ​នៃ ការប្រកួត​កម្រិត ទ្វីប​នេះ ។​

    គួរ​បញ្ជាក់ថា​កីឡាការិនី​សោ សុខ​គីម​សព្វ​ថ្ងៃជា​គរុ​សិស្ស​នៃ​វិទ​យា​ស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ។​កីឡាការិនី​រូបនេះ​មាន​មោទនភាព​ដោយសារតែ​នាង​បានក្លាយ​ជា​គរុ​សិស្ស នេះ​គឺ​ដោយសារ​កីឡា​កាយសម្ព័ន្ធ​នេះ​តែម្ដង ។​កីឡាការិនី​រូបនេះ​អរគុណ​ដល់​ក្រសួង​អប់រំ​យុវ​ជុំ​ន និង កីឡា​ដែល​ជួយ​ជ្រោមជ្រែង​នាង​ឲ្យ​បានក្លាយ​ជា​គរុ​សិស្សសាលា​កីឡា​នេះ ។​

     នាង​បន្តថា​រូបនាង​បាន​ភ្ជាប់​ខ្លួន​ជាមួយ​កីឡា​កាយសម្ព័ន្ធ​នេះ​អស់ រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ។ ដែល​រយៈពេល​នេះ​នាង​មិន​ត្រឹមតែ​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​នោះទេ​តែ បានក្លាយ​ជា​គរុ​សិស្សសាលា​កីឡា​ហើយ​និង​ត្រៀមខ្លួន​ក្លាយជា​គ្រូ​អប់រំ កាយ និង កីឡា​ទៀតផង ។​

    កាយសម្ព័ន្ធ​ពេលនេះ​កំពុងតែ​ផ្ដោតលើ​ការកសាង​សមត្ថភាព​ចំពោះ​កីឡាករ​- កីឡាការិនី​វ័យក្មេងៗ​ទាំង​កាយសម្ព័ន្ធ Aerobic និង កាយសម្ព័ន្ធ Artistic ។​ទោះបី​ផុត​រដូវ​នៃ​ការប្រមូលផ្ដុំ​កីឡា​ជម្រើសជាតិ​ក៏​ពិតមែនតែ​សហព័ន្ធ នេះ​នៅ​បន្ត​ឃុំគ្រង​លើ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់ខ្លួន​ឲ្យ​បន្ត ហ្វឹកហាត់​ក្នុងការ​ប្រមូលផ្ដុំ​ជា​បន្ត​ដោយ​សហព័ន្ធ​ចំណាយលុយ​ខ្លួនឯង សម្រាប់​ចិញ្ចឹម​ពួកគេ​តែម្ដង ។​ដែល​ការចិញ្ចឹម​នេះ​បានមកពី​ការជួយជ្រោមជ្រែង​របស់​ប្រធាន​សហព័ន្ធ គឺ​លោក​ថោង ខុន និង អនុប្រធាន​សហព័ន្ធ​គឺ​លោក​ឧកញ៉ា​សុខ ហុង​តែម្ដង ។​