Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​យប់​មិញ

Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​យប់​មិញ

ក្រុម Newcastle United ​បាន​យក​ឈ្នះ​ក្រុម Liverpool ​ដោយ​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី​១៥​កាល​ពី​យប់​មិញ​នេះ។ ខណៈ​ដែល​ខាង​ហង្ស​ក្រហម​ហាក់​ដូចជា​មិន​អស់​ចិត្ត​ក្នុង​ប្រកួត​នេះ​ទេ ដោយ​គិត​ថា​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ចាប់​បាល់ Offside ​ខុស​របស់ Alberto Moreno ​នៅ​នាទី​៨៣។

 

Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​យប់​មិញ

 

ក្រុម​ម្ចាស់​ផ្ទះ Newcastle ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ប្រកួត​យប់​មិញ ពោល​គឺ​មាន​ឱកាស​វាយ​បក​បាន​ច្រើន​ហើយ​ថែម​ទាំង​រក​បាន​២​គ្រាប់​យក​ជ័យជម្នះ​៣​ពិន្ទុ​ថែម​ទៀត​ផង។ ២​គ្រាប់​របស់ Newcastle ​ធ្វើ​បាន​ដោយ​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ Skrtel ​នៅ​នាទី​៦៩ ​និង​មួយ​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Wijnaldum ​នៅ​នាទី​៩០+៣។

 

ក្រោយ​ចប់​ការ​ប្រកួត លោក Jurgen Klopp ​មិន​ពេញ​ចិត្ត​និង​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ ដែល​ចាប់​បាល់​របស់ Alberto Moreno ថា​ជា​បាល់ Offside ​នោះ​ទេ ហើយ​ប្រសិន​បើ​ Liverpool ​បាន​បាល់​មួយ​គ្រាប់​នោះ លទ្ធផល​អាច​នឹង​ប្រែ​ប្រួល​ជា​មិន​ខាន៕

 

Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​យប់​មិញ

 

Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​យប់​មិញ

 

Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​យប់​មិញ

 

Liverpool ​ចាញ់ Newcastle ​២-០ ​ទាំង​មិន​អស់​ចិត្ត​យប់​មិញ

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail