អភិបាល​ក្រុង​​ប្រទេស​យេម៉ែន​​ស្លាប់​ក្នុង​ការ​​វាយ​ប្រហារ​ដោយ​ IS

អភិបាល​ក្រុង​​ប្រទេស​យេម៉ែន​​ស្លាប់​ក្នុង​ការ​​វាយ​ប្រហារ​ដោយ​ IS

ក្រុម​យោធា​​រដ្ឋ​ឥស្លាម​​ជ្រុល​និយម​ IS បាន​​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​​អភិបាល​ក្រុង​​ប្រទេស​យេម៉ែន​នៅ​ឯ​ក្រុង​កំពុង​ផែ​ Aden​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

 

អភិបាល​ក្រុង​​ប្រទេស​យេម៉ែន​​ស្លាប់​ក្នុង​ការ​​វាយ​ប្រហារ​ដោយ​ IS
 

លោក Jaafar Mohammed Saad រួម​ទាំង​អង្គរក្ស​​៥​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ក្បួន​ហែ​ហម​រង​ការ​វាយ​ប្រហារ។ ក្រុម​ IS បាន​បង្ហាញ​សារ​ថា ​​ពួក​គេ​បាន​​​​បំផ្ទុះ​ឡាន​លោក​អភិបាល​ក្រុង​ Saad ដែល​មាន​​​បន្ទុក​​គ្រឿង​ជា​ច្រើន។

 

ហេតុការណ៍​​​​​ខាង​លើ​បាន​កើត​ឡើង​នៅ​ក្នុង​​សង្កាត់​ Tawahi នៃ​ក្រុង​Aden ភាគ​ខាង​ត្បូង​ប្រទេស។ ប្រជាជន​រស់​នៅ​ក្បែរ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា គេ​អាច​ឮ​សំឡេង​ផ្ទុះ​​ចម្ងាយ​ពី​១០​គីឡូម៉ែត្រ​មក។​

 

ក្រុម​រដ្ឋ​ឥស្លាម​​ជ្រុល​និយម​ IS ​បាន​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​យេម៉ែន​ចាប់​ទាំង​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​នោះ​កើត​ឡើង។ សង្កាត់​ Tawahi អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ បាន​ក្លាយ​ជា​តំបន់​តែ​មាន​វត្តមាន​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន រួម​ទាំង​ក្រុម ​អាល់កៃដា (Al-Qaeda) ដែល​បាន​ពង្រីក​ខ្លួន​ក្នុង​តំបន់​នោះ។

 

អភិបាល​ក្រុង​​ប្រទេស​យេម៉ែន​​ស្លាប់​ក្នុង​ការ​​វាយ​ប្រហារ​ដោយ​ IS
 

​អភិបាលក្រុង Aden លោក Jaafar Mohammed Saad(ឆ្វេង) និង​ប្រធានាតិបតីប្រទេស យេម៉ែន លោក Abd Rabbu Mansour Hadi
 

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Aljazeera ​អភិបាល​ក្រុង​ Aden លោក Jaafar Mohammed Saad ត្រូវ​បាន​សម្លាប់​​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​​ប្រេសិត​អង្គការ​សហប្រជាជាតិ​​បាន​មក​​​ជួប​ពិភាក្សា​ជា​មួយ​លោក​ប្រធានាធិបតី​​ប្រទេស​យេម៉ែន Abd Rabbu Mansour Hadi អំពី​កិច្ចការ​ជំរុញ​សន្តិភាព​​រវាង​ភាគី​​សង្គ្រាម៕

 

អភិបាល​ក្រុង​​ប្រទេស​យេម៉ែន​​ស្លាប់​ក្នុង​ការ​​វាយ​ប្រហារ​ដោយ​ IS
 

អភិបាល​ក្រុង​​ប្រទេស​យេម៉ែន​​ស្លាប់​ក្នុង​ការ​​វាយ​ប្រហារ​ដោយ​ IS
 

ចុចអាន៖ ប្រទេស​​អាស៊ាន ៤ រងការ​​​គំរាម​វាយប្រហារ​ពី ISIS

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, aljazeera​​​​​​