ទុសេ​ខ្សែភ្លើង​ឆេះផ្ទះ​ ប្រជាពលរដ្ឋ​អស់​មួយខ្នង​ រួម​ម៉ូតូ ​កង់ និង​ប្រាក់ជាង​២​ ម៉ឺនដុល្លារ នៅ​កោះ​សូទិន​

កំពង់ចាម៖ ផ្ទះប្រជាពលរដ្ឋមូយខ្នង នៅភូមិពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបាន អគ្គិភ័យបំផ្លាញ ទាំងស្រុង បណ្តាលមកពី ទុសេខ្សែភ្លើង នៅម៉ោងប្រមាណ ១១៖២០ នាទី ថ្ងៃអាទិត្យទី៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ ទំាងស្រុងនេះសង់អំពីឈើ ប្រក់ក្បឿង មានទំហំ ៥មX១៨ម ជាកម្មសិទ្ធិរបស់អ្នកស្រី លី ណយ អាយុ៧៥ ឆ្នាំ ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយមូលហេតុ មកពីទុសេខ្សែភ្លើង។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថា សំភារៈដែលបាត់បង់ទំាងស្រុង ក្នុងហេតុការនេះ រួមមាន ម៉ូតូ សេ១២៥ សេរីឆ្នាំ ២០១៥ ១គ្រឿង កង់១គ្រឿង ខ្សែក ខ្សែដៃ មាសនិងផ្លាកទីនទម្ងន់ ២តម្លឹង ប្រាក់ដុល្លារចំនួន ២ម៉ឺន ដុល្លារ សំលៀកបំពាក់ និងសំភារៈប្រើប្រាស់ផ្សេងៗក្នុងផ្ទះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ លោកវរសេនីយ៍ទោ ប្រេង ហ៊ីម បានដឹកនាំកម្លំាងអន្តរាគមន និងប្រជាពលរដ្ឋ ជួយផ្តាច់ភ្លើង បង្កាកុំឲ្យរាលដាលដល់ ផ្ទះអ្នកជិតខាត ហើយកម្លាំងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់ ចំនួន៣គ្រឿង ពីរគ្រឿងមកពី ស្នងការនគរបាលខេត្តកំពង់ចាម និងមួយគ្រឿងទៀត មកពីស្រុកកោះសូទីន។

យ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋ ក៏សូមថ្លែងអំណគុណ ដល់កម្លាំងសមត្ថកិច្ច ដែលបាន ជួយអន្តរគមន៍ ទាន់ពេលមិនឲ្យ អគ្គិភ័យ រាលដាលដល់ផ្ទះអ្នកជិតខាង ដោយបានបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យមកភ្លាមៗ ពេលកើតហេតុ ហើយនេះក៏ជាលើកទី១ ដែលអ្នកស្រុកកោះសូទីនបានឮ និងបានស្គាល់សំឡេង រថយន្តពន្លត់អគ្គិភ័យ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត