សុក​របើក​ហើយ​គួរ​ព្យាបាល​បែបណា​?

សុក​របើក​ហើយ​គួរ​ព្យាបាល​បែបណា​?

​ជំងឺរ​បើក​សុក​បែបនេះ​គឺជា​ផលវិបាក​ដ៏​កម្រ​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​។ សុក​គឺជា​រចនាសម្ព័ន្ធ​មួយ​ដែល​កើតឡើង​ក្នុង​ស្បូន​ក្នុងពេល​មាន​ផ្ទៃពោះ​ដើម្បី​ផ្តល់​ជា​ការចិញ្ចឹម​ដល់​ទារក​ក្នុង​ផ្ទៃ​។ បើសិនជា​សុក​នោះរ​បើក​ចេញពី​ជញ្ជាំង​ខាងក្នុង​របស់​ស្បូន​មុន​ពេល​សម្រាល (​របើក​តិចតួច ឬរ​បើក​ទាំងស្រុង​) នឹង​អាច  បណ្តាល​ឱ្យ​កង្វះ​អុកស៊ីសែន និង​ជីវជាតិ​ចិញ្ចឹម​ទារក ព្រមទាំង​បង្ក​ឱ្យ​មាន​ការ​ធ្លាក់ឈាម​ខ្លាំង​ចំពោះ  ម្តាយ​។

​កាលណា​ដែល​សុក​ស្រាប់តែ​របើក​ចេញពី​ស្បូន​ហើយ​នោះ វា​ពិតជា​មិន​អាច​ធ្វើឱ្យ​វា​ជាប់​វិញ​បាន     ឡើយ​។ ចំពោះ​ជម្រើស​នៃ​ការព្យាបាល​វិញ​គឺ​អាស្រ័យ​ទៅតាម​កាលៈទេសៈ​ដែរ ដូចជា​៖

កូន​មិន​ទាន់​គ្រប់​ខែ​
បើសិនជា​ការ​របើក​សុក​ហាក់ដូចជា​មាន​លក្ខណៈ​តិចតួច​ទេ ចង្វាក់បេះដូង​កូន​គឺ​ធម្មតា ទាស់​ត្រង់​តែ​កូន​ត្រូវការ​កើត​ឱ្យ​លឿន​ជាង​ធម្មតា​ប៉ុណ្ណោះ​។ ជាទូទៅ​អាច​មុន​៣៤​សប្តាហ៍ ដូច្នេះ​អ្នក​ប្រហែល​ជា​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការតាមដាន​។ បើសិនជា​លែង​មាន​ការ​ហូរឈាម ហើយ​ស្ថានភាព​កូន​ធម្មតា​ទេ​នោះ អ្នក​ប្រហែលជា​អាច​ត្រឡប់​ទៅ​សម្រាក​នៅ​ផ្ទះ​វិញ​បាន​។ ករណីខ្លះ អ្នក​ប្រហែលជា​ត្រូវ​ការប្រើ​ថ្នាំ​ដើម្បី​ជួយ​ឱ្យ​សួត​កូន​លូតលាស់​បាន​ពេញលេញ​ទៀត​។

កូន​គ្រប់​ខែ​ហើយ​
បើសិន​ជា​កូន​អ្នក​សឹងតែ​គ្រប់​ខែ​ហើយ ជាទូទៅ​ក្រោយ​៣៤​សប្តាហ៍ ហើយ​សុក​មានការ​របើក​តិចតួច​ទៀត ការតាមដាន​ដើម្បី​សម្រាល​តាម​ធម្មជាតិ​ដិតដល់​ប្រហែលជា​អាច​នឹង​ត្រូវ​ធ្វើ​ដែរ​។ បើសិនជា​ការ​របើក​សុក​នោះ​ហាក់​ដី​ដូចជា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ម្តាយ ឬ​កូន អ្នក​នឹង​ត្រូវ​សម្រាល​ភ្លាមៗ​តែម្តង​តាមរយៈ​ការវះកាត់​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈធ្លាក់​ឈាម​ធ្ងន់ធ្ងរ អ្នក​ប្រហែលជា​ត្រូវ​បញ្ចូល​ឈាម​ផង​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។