ក្រុមចោរ​៥​នាក់​បាញ់​ម្ចាស់​ផ្ទះរ​បួស​៣​នាក់ប្លន់យក​គ្រឿងអលង្ការ​មួយចំនួន​​នៅ​ត្រែងត្រយឹង

ខេត្តកំពង់ស្ពឺ​៖​ក្រុមចោរ​ដែលមាន​គ្នា​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា​២​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម​បានធ្វើ​សកម្មភាព​ចូល​បាញ់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​យក​គ្រឿងអលង្ការ​អស់​មួយចំនួនធំ ខណៈ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ កូន និង​ប្អូនប្រុស ត្រូវបាន​ក្រុមចោរ​បាញ់​ចំនួន​៣​គ្រាប់ និង​យក​ពូថៅ​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​នៅវេលា​ម៉ោង ៧​យប់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​៩​គីឡូម៉ែត្រ ក្នុងភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។​

​តាម​ប្រភព​ព័​ត៌ា​មន​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ចំនួន​៥​នាក់ ស្លៀកពាក់​ស៊ីវិល ពាក់​ម៉ាស់​មុខ និង​ពាក់មួក បាន​ចូល​ប្លន់​ផ្ទះ​ជនរងគ្រោះ​ដោយ​បាញ់​ចំនួន​៣​គ្រាប់​។ លោក​បន្តថា​ករណីនេះ​បាន​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ ប័ណ្ណ គឿ​ត អាយុ​៥៤​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ត្រូវ​១​គ្រាប់ ចំក្បាល​ជង្គង់​ខាងស្តាំ ឈ្មោះ គៀត វិសាល អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ត្រូវជា​កូន​ម្ចាស់ផ្ទះ ជនសង្ស័យ​យក​ពូថៅ​វាយ​ត្រូវ​ក្បាល និង​ឈ្មោះ ណាំ សុជាតិ អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ត្រូវជា​ប្អូន​ម្ចាស់ផ្ទះ ត្រូវ​ជនសង្ស័យ​យក​ពូថៅ​វាយ​ត្រូវ​ក្បាល​។​

​មន្ត្រី​ដែល​បញ្ជាក់ថា ក្នុង​សកម្មភាព​ប្លន់​នេះ ក្រុមចោរ​បាន​យក​ខ្សែ​កមាស ១​ខ្សែ​ទម្ងន់​១​ដំឡឹង ខ្សែដៃ ១​ខ្សែរ​២​ដំឡឹង ខ្សែ ក​ផ្លាក​ទីន ៣​ខ្សែ​ទម្ងន់ ៤​ដំឡឹង​៧​ជី ជញ្ជៀន​ត្បូង​១​វង់ ជញ្ជៀន​ផ្លាក​ទីន​២​វង់ និង​ទូរស័ព្ទ​ចំនួន​៥​គ្រឿង​។ ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច បានគេច​ខ្លួន​បាត់អស់ បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​មន្ទីរ​យុត្តិធម៌ និង​ស្នាក់ការ​ស្រុក​ភ្នំស្រួច សហការ​ជាមួយ​កម្លាំង​នគរបាល បាន​នឹង​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ ចំណែក​ជនរងគ្រោះ​ទាំង ៣​នាក់ ក្រុមគ្រួសារ​បញ្ជូនទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​៕

ក្រុមចោរ​៥​នាក់​បាញ់​ម្ចាស់​ផ្ទះរ​បួស​៣​នាក់ប្លន់យក​គ្រឿងអលង្ការ​មួយចំនួន​​នៅ​ត្រែងត្រយឹង
ក្រុមចោរ​៥​នាក់​បាញ់​ម្ចាស់​ផ្ទះរ​បួស​៣​នាក់ប្លន់យក​គ្រឿងអលង្ការ​មួយចំនួន​​នៅ​ត្រែងត្រយឹង