​ដឹង​អត់ថា​ជំងឺ​រលាក​អញ្ចាញធ្មេញ​គ្រូពេទ្យ​ព្យាបាល​ដូចម្តេច​ទេ​?

​ដឹង​អត់ថា​ជំងឺ​រលាក​អញ្ចាញធ្មេញ​គ្រូពេទ្យ​ព្យាបាល​ដូចម្តេច​ទេ​?

​ដោយសារតែ​ការ​រលាក​អញ្ចាញធ្មេញ​អាច​មាន​លក្ខណៈ​តិចតួច អ្នក​ប្រហែលជា​មិនដឹង​ថា​ខ្លួន​កំពុងតែ​មាន​អាការៈ​នេះផង​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ចាត់ទុកថា​វា​ជា​រឿង​ធ្ងន់ធ្ងរ និង​ព្យាបាល​ឱ្យ​បាន​លឿន​ទៅ​។ ការ​រលាក​អញ្ចាញធ្មេញ​អាច​នាំឱ្យ​មាន​ជំងឺ​អញ្ចាញធ្មេញ​កាន់តែ​ធ្ងន់ធ្ងរ និង​អាច​បាក់ធ្មេញ​ទៀត    ផង​។

​មូលហេតុ​ដែល​នាំ​ឱ្យរ​លា​ក​អញ្ចាញធ្មេញ​ញឹកញាប់​បំផុត​នោះ​គឺ​កង្វះ​អនាម័យ​មាត់​ធ្មេញ​។ ទម្លាប់មាត់​ធ្មេញ​ដែល​មាន​សុខភាព​ល្អ​ដូចជា ការ​ដុស​សម្អាត​ធ្មេញ​មួយថ្ងៃ​ពីរដង ប្រើ​អំបោះ​រូស​ធ្មេញ​រាល់ថ្ងៃ និង​ឱ្យ​ពេទ្យធ្មេញ​ពិនិត្យ​ជា​ទៀងទាត់ អាចជួយ​បង្ការ​ការ​រលាក​អញ្ចាញធ្មេញ​បាន​។

ការព្យាបាល​ទាន់ពេលវេលា​ច្រើន​តែ​អាច​ដោះស្រាយ​រោគសញ្ញា​របស់​ជំងឺ​រលាក​អញ្ចាញធ្មេញ​បាន ព្រមទាំង​បង្ការ​មិនឱ្យ​មាន​ជំងឺ​លើ​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ និង​បាក់ធ្មេញ​ទៀតផង​។ ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ទាមទារ​ឱ្យមាន​ការថែរក្សា​ត្រឹមត្រូវ​ទៅ​តាមរយៈ​ការ​មាន​អនាម័យ​មាត់​ធ្មេញ​យ៉ាង​ល្អ​នៅ​ផ្ទះ​ដែរ​។

​ការថែរក្សា​ជំងឺ​រលាក​អញ្ចាញធ្មេញ​ដែល​ត្រឹមត្រូវ​មាន​ដូចជា​៖

  • ​មាន​ការវាយតម្លៃ និង​ការលាង​សម្អាត​ធ្មេញ​ដើម្បី​កំចាត់​អស់​រាល់​កំណក​ធ្មេញ​
  • ​ណែនាំ​ឱ្យ​មាន​ការប្រើ​ច្រាស​ដុស​សម្អាត និង​វិធីសាស្ត្រ​ប្រើ​អំបោះ​រូស​ធ្មេញ​នៅ​ផ្ទះ​យ៉ាង​មាន​ប្រសិទ្ធភាព​
  • ​មាន​ការដាក់​ខាំ​ពុម្ភ​ធ្មេញ​ដែល​ត្រឹមត្រូវ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។