ផ្ទុះធ្លាយ មន្ត្រីរដ្ឋបាល ព្រៃឈើម្នាក់ រត់ការ រថយន្តខ្នាតធំ ដឹកឈើប្រណិត ខុសច្បាប់ ទៅវៀតណាម

រតនគិរី៖  ប្រភពពត៌មានច្បាស់ការ ប្រាប់ឲ្យដឹងថា រថយន្តខ្នាតធំ ដឹកឈើប្រណិត ប្រភេទធ្នង់ នាងនួន ដែលកម្លាំងគយ ចល័តសហការ ជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេសចាប់ បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនោះ ត្រូវគេសង្ស័យថា មានអតីតនាយសង្កាត់ រដ្ឋបាលព្រៃឈើ ក្រុងបានលុងជាអ្នករត់ការ។

គួររំលឹកថា កាលពីវេលា ម៉ោងប្រមាណ ជាង៨យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេសស្ទាក់ចាប់ រថយន្តខ្នាតធំ ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-0053 មួយគ្រឿងនៅក្បែរច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ បម្រុងលោតឆ័ត្រ ចូលវៀតណាម។ ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកព្រាប គារ៉ាត់ ជំនួយការ នាយកដ្ឋានបង្ការ និងបង្ក្រាបនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋករ។ នៅក្នុងរថយន្ត ខ្នាតធំមានសុទ្ធតែ ឈើប្រណិតធ្នង់ នាងនួន ប្រមាណជាង៣០ម៉ែត្រគូប រហូតមកដល់មកពេលនេះ ស្រាប់តែផ្ទុះធ្លាយថាមានមន្ត្រីរដ្ឋបាលព្រៃឈើ មួយរូបរត់ការ ឈើប្រណិតខុសច្បាប់ ដែលដឹកក្នុងរថយន្តខ្នាតធំនោះ។

តាមប្រភពពត៌មាន ពីសមត្ថកិច្ចប្រចាំការ ផ្លូវជាតិលេខ៧៨ និងសមត្ថកិច្ចច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា រថយន្តខ្នាតធំដឹកឈើប្រណិត ចំនួន២គ្រឿង តែកម្លំាងគយចល័ត ចាប់បានតែមួយគ្រឿង ដោយមួយគ្រឿងទៀតរត់រួច។ ដោយឡែកសមត្ថកិច្ច នៅស្រុកអូរយ៉ាដាវលួច បង្ហើបប្រាប់ថា រថយន្តខ្នាតធំ ដែលដឹកឈើប្រណិតឆ្លងដែន ទៅវៀតណាមខុសច្បាប់នោះត្រូវគយចល័តចាប់បានគឺឈ្មោះ ជា កុណារ៉ា អតីតនាយសង្កាត់រដ្ឋបាលព្រៃឈើ បានលុង ជាអ្នករត់ការ(ដោះស្រាយ)។ រឿងរត់ការកន្លងមក គឺលោកមេព្រៃរូបនោះ រត់ការសមត្ថកិច្ចតាមដងផ្លូវមិនគ្រប់ស្ថាប័នទេ គឺចន្លោះប្រហោង ទើបសមត្ថកិច្ចគយចល័ត ចាប់តែម្តង។

ប្រភពពត៌មាន ដដែលខាងលើបានបន្តថា ជាមួយនឹងកិច្ចការ នេះលោកមេព្រៃ មិនត្រឹមតែរត់ការ ឈើប្រណិតខុសច្បាប់ទេថែមទាំងយកឈ្មោះ ថ្នាក់ដឹកនាំខេត្តគំរាម សមត្ថកិច្ចតាមដង ផ្លូវទៀតផង។ លោកជា កុណារ៉ា ជាមន្ត្រីរដ្ឋបាលព្រៃឈើ មានតួនាទីទប់ស្កាត់ បទល្មើសព្រៃឈើ ការពារប្រយោជន៍ជាតិ តែបែរជាមករួមដៃ ឃុបឃិតជាមួយឈ្មួញប្រព្រិត្តបទល្មើសទៅវិញ។ លោកជាកុណារ៉ា អតីតនាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុង និងជាអ្នករត់ការរថយន្តខ្នាតដឹកឈើ ប្រណិតនោះ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

ជាការកត់សំគាល់ លោកជា កុណារ៉ា នាពេលកន្លងទៅថ្មីៗនេះត្រូវបាន ថ្នាក់លើប្រកាសតំឡើងតួនាទី ទៅជានាយផ្នែករដ្ឋបាល ព្រៃឈើ វ៉ើនសៃ ហើយក៏មានការរិះ គន់ពីមន្ត្រីរដ្ឋបាលព្រៃឈើចាស់ទុំដ៏ទៃទៀត ដែលបំរើការងារ និងមានបទពិសោធន៍ជំនាញព្រៃឈើ ជាច្រើនឆ្នាំមក ហើយតែបែរជាថ្នាក់លើ មើលមិនឃើញ។ បើតាមមាត្រាទី១០១ នៃច្បាប់ ស្តីពីព្រៃឈើសកម្មភាព ដែលប្រព្រឹត្តិឡើង ដោយរដ្ឋបាលព្រៃឈើ ត្រូវចាត់ទុកជាបទល្មើស និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១០លានរៀល ទៅ១០០លានរៀលថែមទៀតផង៕

ផ្ទុះធ្លាយ មន្ត្រីរដ្ឋបាល ព្រៃឈើម្នាក់ រត់ការ រថយន្តខ្នាតធំ ដឹកឈើប្រណិត ខុសច្បាប់ ទៅវៀតណាម

ផ្ទុះធ្លាយ មន្ត្រីរដ្ឋបាល ព្រៃឈើម្នាក់ រត់ការ រថយន្តខ្នាតធំ ដឹកឈើប្រណិត ខុសច្បាប់ ទៅវៀតណាម

ផ្ទុះធ្លាយ មន្ត្រីរដ្ឋបាល ព្រៃឈើម្នាក់ រត់ការ រថយន្តខ្នាតធំ ដឹកឈើប្រណិត ខុសច្បាប់ ទៅវៀតណាម