៥ ចំណុច​ជួយ​ព្យាបាល​អាការ​ក្អក​ស្ងួត​

​បញ្ហា​ក្អក​គឺ​ពិត​ជាកា​រំខាន នេះ​គឺ​មិន​គិតពី​ជំងឺ​ក្អក​ស្ងួត ឫ​សើម​នោះទេ ឱ្យតែ​ក្អក​គឺ​ពិបាក​ទាំងអស់ ។​ ទោះជា​យ៉ាងនេះ​ក្តី​ជំងឺ​ក្អក​មួយ​ដែល​បង្ក​ផល​លំបាក គឺ​អាការ​ក្អក​ដោយ​គ្មាន​ស្លេស្ម ឫ​ហៅថា​ក្អក​ស្ងួត ។ បញ្ហា​នេះ វា​ច្រើន​បណ្តាលមកពី​បញ្ហា​អាល់​ឡែក​ហ្ស៊ី និង​កត្តាបរិស្ថាន​ដែលមាន​ធូលី​ច្រើន ។ អាការ​រមាស់​នៅត្រង់​បំពង់ក​ខាងក្នុង​ក៏​អាចធ្វើឱ្យ​អ្នក​ក្អក​ញឹកញាប់​បាន​ផងដែរ ។ ដោយឡែក បញ្ហា ក្អក​ដែលមាន​ស្លេស្ម​អាច​បណ្តាលមកពី​ការឆ្លង​មេរោគ​ជំងឺ​រលាក​ទងសួត​ក្អក​បណ្តាលមកពី​ការជក់បារី និង​ជំងឺ​ផ្លូវ ដង្ហើម​ផ្សេងៗ ។ ខាងក្រោម​នេះ​ជា​ដំបូន្មាន​ខ្លះៗ​ដើម្បី​បំបាត់​អាការ​ជំងឺ​ក្អក​ស្ងួត​៖

១-​ខាក​កំហាក​ចេញ
​នេះ​ជា​វិធី​មួយ​ដែល​អាចជួយ​បន្ធូរបន្ថយ​អាការ​ក្អក​ខ្លះៗ បើ​អ្នកធ្វើ​ដូច្នេះ​អ្នក​គួរ​បៀមទឹក​អំបិល​បន្តិច​ក្នុង​មាត់ ព្រោះ​ទឹកអំបិល​អាចជួយ​ព្យាបាល​បញ្ហា​បំពង់​កបាន​ផងដែរ ។

២-​ទឹកឃ្មុំ
​ទឹកឃ្មុំ គឺជា​សារធាតុ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ជួយ​ព្យាបាល​ជំងឺ​ក្អក​ទាំង​មនុស្សពេញវ័យ និង កុមារ ។ វា មាន​សារធាតុ​អុកស៊ីដកម្ម​ជួយ​សម្រួល​បំពង់ក បំបាត់​ស្លេស្ម និង កំចាត់​បាក់តេរី​ផ្សេងៗ ។ គេ​អាច​ពិសា​ទឹកឃ្មុំ​លាយ ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ក៏បាន ។ ទោះជា​យ៉ាងនេះ​ក្តី​ចំពោះ​កុមារ​អាយុ​ក្រោម ២ ឆ្នាំ​មិនគួរ​ឱ្យប្រើ​ទឹកឃ្មុំ​ព្យាបាល​នោះទេ ព្រោះ​វា​អាច​ប្រឈម​នឹង​ការ​រលាក​បំពង់ក ។

៣-​ខ្ញី
​ខ្ញី គឺជា​សារធាតុ​ធម្មជាតិ​ប្រសើរ​បំផុត​ក្នុងការ​ព្យាបាល​ជំងឺ​ក្អក ។ ក្នុង​មើម​ខ្ញី​មាន​សមាសធាតុ​កំចាត់​បញ្ហា​រលាក និង​ជួយ​បន្ធូរបន្ថយ​បញ្ហា​ឈឺចាប់​ត្រង់​បំពង់ក ។ អ្នក​អាច​កាត់​ខ្ញី​ជា​ចំណិតៗ​រួច​កិន​វា​យកទៅ​លាយ​ជាមួយ​ទឹក​ដាំ​ពុះ​ដើម្បី​ផឹក ។ ត្រូវ​ផឹក​យ៉ាងហោចណាស់​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ ដើម្បី​បំបាត់​ការឈឺ​ក សម្រួល​ខ្យល់ ដង្ហើម និង បំបាត់​អាការ​ក្អក ។

៤-​មើម​រមៀត​
​វា​មាន​សារធាតុ​ថ្នាំ​ព្យាបាល​ដ៏​ប្រសើរ​ចំពោះ​ជំងឺ​ក្អក ។ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ​វិ​រុស ឆ្លង​ផ្សេងៗ ជាពិសេស​ជំងឺ​ក្អក និង ផ្តាសាយ ។ ក្រៅពីនេះ​សារធាតុ​ឃើ​គូ​មីន (curcumin) ជា​សារធាតុ​ជួយ ប្រឆាំងនឹង​បញ្ហា​រលាក និង មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ ។ វិធី​ព្យាបាល គឺ​អ្នក​ត្រូវយក​ម្សៅ​រមៀត​ចំណុះ​មួយ​ស្រាប​ព្រា​កាហ្វេ និង អាច​លាយ​ជាមួយ​ម្រេចខ្មៅ​បន្តិច​យកទៅ​ដាំទឹក​ពុះ ។ បើ​ពិបាក​ផឹក​អ្នក​អាច​លាយ​ទឹកឃ្មុំ​បន្តិច​ក៏បាន ។​

៥-​ខ្ទឹមស​
​ខ្ទឹមស ក៏​ជា​ជម្រើស​មួយ​ប្រសើរ និង មានគុណ​សម្បត្តិ​ច្រើន​ក្នុងការ​ព្យាបាល​ជំងឺ​ក្អក​បានដែរ ។ វា​មាន​ផ្ទុក​សារធាតុ​អាល់​ស៊ី​លីន (allicin) និង សារធាតុ​ប្រចាំ​ង​មេរោគ​បាក់តេរី និង វីរុស​ផ្សេងៗ ។ លើសពីនេះ វា​ក៏ ជួយ​ក្នុង​ការពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ។ វិធី​ធ្វើ​អ្នក​អាច​យក​មើម​ខ្ទឹមស​ទៅ​ដាំទឹក​ពុះ​ទុក​ផឹក ។ បើ​ពិបាក​ផឹក អ្នក​អាច​លាយ​ទឹកឃ្មុំ​បន្តិច​ក៏បាន ៕ សុផល​


Related