​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ដេកស្លាប់​ផ្ទះសំណាក់ ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ជនជាតិ​រុស្សី​ម្នាក់ បាន​ដេកស្លាប់​នៅក្នុង ផ្ទះសំណាក់​យីហោ ស្រី​លាភ កាលពី​រសៀល​ថ្ងៃទី​៧ ខែ​ឆ្នូ ឆ្នាំ​២០១៥  ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី​មន្ត្រីនគរបាល បច្ចេកទេស​វិទ្យាសាស្ដ្រ បានអោយដឹងថា បុរស​ជនជាតិ​រុស្សី​ម្នាក់​ដែល​ស្លាប់​នោះ ឈ្មោះ  VLADIMIR OPEXOB OREKHOV   កើត​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​១៩៦០  កាន់​លិខិតឆ្លងដែន​លេខ 73.6086586 មាន​សុពលភាព​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ចូលមក​ស្នាក់នៅ ផ្ទះសំណាក់ ស្រី​លាភ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយមាន​បុគ្គលិក​ស្រី​ម្នាក់ ខាង​សំអាត​បន្ទប់ បាន​ដើរ​រៀបចំ​តាម​បន្ទប់ ពេល​ដល់​បន្ទប់​លេខ​១២២ ក៏​ឃើញ​ជនបរទេស​ម្នាក់ បាន​ស្លាប់ ហើយ​ម្ចាស់​ផ្ទះសំណាក់ ក៏​រាយ​ការអោយ​សមត្ថកិច្ច ចុះមក​ត្រួ​ពិនិត្យ​តែម្តង​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក​គ្រូពេទ្យ កោសល្យ​វិ​ច្ច័​យ សាលាដំបូង ខេត្ត​ព្រះសីហនុ និង​នគរបាល​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនរងគ្រោះ ស្លាប់​ដោយសារ​គាំងបេះដូង​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ការសម្រេច ពី​ស្ថានទូត​រុស្សី​៕V/S

​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ដេកស្លាប់​ផ្ទះសំណាក់ ក្រុងព្រះសីហនុ​

​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ដេកស្លាប់​ផ្ទះសំណាក់ ក្រុងព្រះសីហនុ​

​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ដេកស្លាប់​ផ្ទះសំណាក់ ក្រុងព្រះសីហនុ​