Luca Toni ប្រកាស​ចូលនិវត្តន៍​នៅ​ចុង​រដូវកាល​នេះ


Luca Toni ប្រកាស​ចូលនិវត្តន៍​នៅ​ចុង​រដូវកាល​នេះ

ខ្សែ​ប្រយុទ្ធ​អ៊ីតាលី ​វ័យ៣៨​ឆ្នាំ​ កីឡាករ Luca Toni បាន​ប្រកាសថា​ខ្លួន​គ្រោង​នឹង​​ចូលនិវត្តន៍​ពី​ពិភព​បាល់ទាត់ ​នៅ​ពេល​បញ្ចប់​រដូវកាល​នេះ​។

 

Luca Toni ប្រកាស​ចូលនិវត្តន៍​នៅ​ចុង​រដូវកាល​នេះ

 

កីឡាករ​ដែល​រួម​ចំណែក​ជួយ​អ៊ីតាលី​ឈ្នះ World Cup ឆ្នាំ២០០៦ បច្ចុប្បន្ន​កំពុងប្រកប​អាជីពជាមួយក្រុម Verona ហើយ​គេ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ច្រើន​ជាងគេ​នៅ​ក្របខ័ណ្ឌ Serie A កាលពី​រដូវកាលចាស់ ក្រោយ​រក​គ្រាប់​បាល់​បាន ២២គ្រាប់ក្នុង​ចំណោម ៣៨ប្រកួត ស្មើគ្នា​ជាមួយកីឡាករ Mauro Icardi របស់ Inter Milan។

 

ទោះ​ជា​យ៉ាងណា​ក៏ដោយ នៅ​រដូវកាល​នេះ​ក្រុម Verona កំពុង​ស្ថិត​នៅ​​តំបន់បាត​តារាង​ មាន​ត្រឹម ៦ពិន្ទុប៉ុណ្ណោះ ក្រោយ​លេង​បាន​១៥ប្រកួត។ Toni បាន​និយាយ​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “ខ្ញុំគិតថាគួរ​តែ​ដល់​ពេល​សម្រាក​ហើយ ប៉ុន្តែ​មុន​នឹង​ចូល​និវត្តន៍​​ខ្ញុំ​មាន​បំណង​ចង់​ជួយ Verona បន្ត​នៅ Serie A តទៅ​ទៀត”។

 

Luca Toni ប្រកាស​ចូលនិវត្តន៍​នៅ​ចុង​រដូវកាល​នេះ

Luca Toni (ស្ដាំ) កាន់​ពាន World Cup ជាមួយ​មិត្តរូម​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី

 

ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល អតីត​យុវជន Modena រូប​នេះ ​ធ្លាប់​លេង​ឲ្យ​ក្លិប​ធំៗ​ជា​ច្រើន​សរុប​ទាំងអស់​ប្រមាណ ១៤​ ដែល​រួមមាន​ដូចជា Bayern Munich, Juventus, Roma និង Fiorentina ជាដើម ហើយ​ស៊ុត​បញ្ចូល​ទី​បាន ៣០១គ្រាប់៕

 

ចុចអាន៖ ប្រភព​នៅ​អ៊ីតាលី​ថា​ Man City ទិញ Pirlo បាន​ហើយ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal