​ក្រុម​បាល់ទាត់​ថ្មី​របស់​ Beckham ​ចេញ​ឈ្មោះ​​ពិត​ប្រាកដ​ហើយ


​ក្រុម​បាល់ទាត់​ថ្មី​របស់​ Beckham ​ចេញ​ឈ្មោះ​​ពិត​ប្រាកដ​ហើយ

​​​ក្រុម​បាល់ទាត់​ថ្មី​មួយ​ដែល​ David Beckham ​គ្រោង​នឹង​បង្កើត​ឡើង​នៅ​​ទីក្រុង​ Miami ​​សហរដ្ឋ​អាមេរិក​​ ពេល​នេះ​មាន​ឈ្មោះ​ពិត​ប្រាកដ​ជាក់​ស្ដែង​ហើយ បន្ទាប់​ពី​​គម្រោង​សាងសង់​កីឡដ្ឋាន​​របស់​ក្លិប​ថ្មី​នេះ​ ត្រូវ​បាន​​ Major League Soccer ​យល់ព្រម។

 

​ក្រុម​បាល់ទាត់​ថ្មី​របស់​ Beckham ​ចេញ​ឈ្មោះ​​ពិត​ប្រាកដ​ហើយ

 

អតីត​ប្រធាន​ក្រុម​​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស​ Beckham បាន​ដាក់​ឈ្មោះ​ក្រុម​ថ្មី​របស់​ខ្លួន​នេះ​ថា Miami Beckham United ​ខណៈ​ដែល​​បុរស​វ័យ​​៤០​ឆ្នាំ​រូប​នេះ ជឿ​ថា​​ក្លិប​នេះ​នឹង​ក្លាយ​ជា​កំពូល​ក្លិប​មួយ​ ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ខ្លាំង​ដូច​ជា Manchester City និង​ Paris St-Germain។ ជា​ពិសេស​ Beckham មាន​បំណង​ចង់​នាំ​យក​តារា​ល្បីៗ​លំដាប់​ពិភពលោក​​ទៅ​ចូល​រួម​ផង​ដែរ។

 

លោក​ Don Garber ​​​មន្ត្រី​លីក​ MLS ​បាន​ឲ្យ​ដឹង​ថា ​គម្រោង​របស់​ក្លិប​ Miami Beckham United ​គឺ​មាន​កីឡដ្ឋាន​​លំដាប់​ world-class។ លោក​បាន​បន្ថែម​ថា៖ “យើង​​សូម​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​​រង់ចាំ​ធ្វើ​ការ​ជាមួយ​ David ​និង​​ដៃ​គូ​របស់​គាត់យ៉ាង​អន្ទះសា ​​ដើម្បី​បញ្ចប់​គម្រោង​​នាំ​យក​លីក​ Major League Soccer ​ទៅ​កាន់​ទីក្រុង​ Miami”។

 

បច្ចុប្បន្ន ​Major League Soccer​ មាន​ចំនួន​២០​ក្រុម​​ចូល​រួម​ប្រកួត​ប្រជែង​ ​ប៉ុន្តែ​លោក​ Garber ​បាន​លើក​ឡើង​ថា លីក​មួយ​នេះ​គ្រោង​នឹង​បង្កើន​ចំនួន​ក្រុម​ដល់​២៤​នៅ​ឆ្នាំ​២០២០ និង​មាន​គម្រោង​បន្ថែម​ដល់​២៨​ក្រុម​ថែម​ទៀត៕

 

-ចុចអាន៖ Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc