បន្តិច​ទៀត​នេះ លោក​ហោ ណាំហុង នឹងអនុញ្ញាត​ឱ្យឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​​ថ្មី​ចូល​ជួប​សម្តែង​ការ​គួរសម

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលាម៉ោង​១០ព្រឹក ថ្ងៃ​ទី​៧ ធ្នូ នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង​ ​រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​នឹង​អនុញ្ញាត​ឱ្យ​​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកទើប​ចូល​កាន់​តំណែង​ថ្មី​ លោក​វីល្លៀម ហ៊ីត​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​​នៅ​ទី​ស្តី​ការ​ក្រសួង​។

​គួរ​បញ្ជាក់​ថា លោក​វីល្លៀម ហ៊ីត ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​ កាល​ពី​ថ្ងៃ​ទី​២ ធ្នូ ២០១៥ ៕