គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០២ និង​របួសធ្ងន់​-​ស្រាល​១១

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​២​នាក់ ​(​ប្រុស​) អ្នក​របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល​២​នាក់​ (​ស្រី​១​នាក់​)​ កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៦ ធ្នូ ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៥​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មានល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ២​លើក​,​មិន​គោរព​សិទ្ធិ៣​លើក ។ ​​