ស្រវឹងស្រា​ចុះ​ក្នុង​ទឹកអូរ​ជម្រៅ​៦​ម៉ែត្រ​ហែល​ឆ្លង​ទៅ​ផ្ទះ​លង់​ស្លាប់

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​លង់ទឹក​ស្លាប់ បន្ទាប់​ពី​ស្រវឹងស្រា​ហើយ​ចុះ​ទៅ​ហែល​ក្នុង​ទឹកអូរ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​តា​ហែ​ន​២ ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់​ដំំ​បង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ម៉​ន ម៉ុ​យ អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​រូប​នេះ​ស្ថិត​ក្នុង​អាកា​រៈ​ស្រវឹងស្រា ហើយ​ព្យាយាម​ចុះ​ទឹកអូរ​មាន​ជម្រៅ​៦​ម៉ែត្រ​ហែល​ឆ្លង​ដើម្បី​ទៅ​ផ្ទះ​របស់​គាត់​នៅ​ត្រើយម្ខាង ស្រាប់តែ​លិច​ទឹក​បាត់​រហូត លុះ​នៅ​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ដដែល ទើប​រាវរក​ឃើញ​សាកសព ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ធ្វើបុណ្យ​តាម​ប្រពៃណី ។