ទស្សនៈ​​បុរស​​​ចូលចិត្ត​ទៅ​ញ៉ាំ​ការ​​ ឯនារី​ចូលចិត្ត​​ទៅ​បុណ្យ​​ត្រូវ​ឬ​អត់?


ទស្សនៈ​​បុរស​​​ចូលចិត្ត​ទៅ​ញ៉ាំ​ការ​​ ឯនារី​ចូលចិត្ត​​ទៅ​បុណ្យ​​ត្រូវ​ឬ​អត់?

ទស្សនៈ​​បុរស​​​ចូលចិត្ត​ទៅ​ញ៉ាំ​ការ​​ ឯនារី​ចូលចិត្ត​​ទៅ​បុណ្យ​​ត្រូវ​ឬ​អត់?

 

រដូវ​អាពាហ៍ពិពាហ៍​បើ​អ្នក​មាន​គ្រួសារ​ គេ​និយម​ឃើញ​បុរសជា​ស្វាមី​ជា​អ្នក​ចូលរួម​ច្រើន​ជាង​ភរិយា ​តែ​បើ​បុណ្យ​គឺ​ឃើញ​មុខ​ស្រីៗ​ច្រើន​ជាង។ ​ជុំវិញ​​រឿង​នេះ ​អ្នក​កំពង់ចាម​ពីរ​រូប​ពន្យល់​ពី​មូលហេតុ​​ដែល​នាំ​​​ឲ្យ​​​​ប្តីប្រពន្ធ​​ចែក​គ្នា​ទៅ​ចូលរួម​កម្មវិធី​ផ្សេង​គ្នា​ញឹកបែប​នេះ។

 

លោក​ ប៉ាន សារឹទ្ធ ​អាយុ​ ៥២​ឆ្នាំ​ រស់នៅ​ភូមិ​ចម្ការ​សាមសិប ​ឃុំគគរ​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ថា​ “មនុស្ស​ប្រុស​ទៅ​ចូលរួម​ចំណេញ​មួយ​ចប់​ តាំង​ពី​ពេលវេលា​ ចំណេញ​ទាំង​ថវិកា​ ជា​ពិសេស​ចំណេញ​ផឹកស៊ី​ទៀត​ ចំណែក​សំលៀកបំពាក់​វិញ​ល្មម​ក៏​បាន​ដែរ​ បើ​ស្ត្រី​វិញ​ខាត​ពេល​វេលា។​ បើ​កម្មវិធី​ចូល​មក​៤រសៀល ​ស្ត្រី​ត្រូវ​រៀបចំ​ខ្លួន​តាំង​ពី​ម៉ោង​៣ ​អ្នក​ខ្លះ​តាំង​ពី​ម៉ោង​២​រសៀល​ ហើយ​រហូត​ដល់​ម៉ោង​៥​ទៅ​៦​ល្ងាច​ទៅ​បាន​ញ៉ាំ ​ព្រោះ​ត្រូវ​ផាត់​មុខ​ ធ្វើ​សក់ ​និង​ស្លៀកពាក់​ ហើយ​សុទ្ធ​តែ​សំលៀកបំពាក់​ថ្លៃ​ និង​ស្អាត​ជានិច្ច”។

 

“ចំណែក​កម្មវិធី​បុណ្យ​វិញ​ ភាគ​ច្រើន​ជា​ស្ត្រី​ព្រោះ​កម្មវិធី​បុណ្យ​មិន​ចាំបាច់​ផាត់​មុខ​ ធ្វើ​សក់​ ដែល​ត្រូវ​ចំណាយ​លុយ​ពី​លើ​លុយ​ចូល​បុណ្យ​នោះ​ទេ​ ហើយ​មិន​សូវ​មាន​បុរស​ចូលរួម​ព្រោះ​កម្មវិធី​បុណ្យ​មិន​មាន​ផឹកស៊ី​ ច្រៀង​រាំ​ដូច​កម្មវិធី​មង្គលការ​ ឬ​ជប់លៀង​ឡើយ”។​ លោក ​សារឹទ្ធ​បន្ថែម ។​

 

ទស្សនៈ​​បុរស​​​ចូលចិត្ត​ទៅ​ញ៉ាំ​ការ​​ ឯនារី​ចូលចិត្ត​​ទៅ​បុណ្យ​​ត្រូវ​ឬ​អត់?

 

​ងាក​មក​ស្ដាប់​បងស្រី​ នាង សោភា​ដែល​ជា​គ្រូ​បង្រៀន​វិញ​ ​បង្ហាញ​ទស្សនៈ​ថា ​មួយ​ថ្ងៃ​ៗ​គាត់​មាន​សំបុត្រ​ការ​ចាប់​ពី​២ ​ទៅ​៣ ​ឬ​៤ ​រោង​ ហើយ​គាត់​ឱ្យ​ស្វាមី​ និង​កូន​គាត់​ទៅ។​ “ស្ត្រី​ភាគ​ច្រើន​អត់​ចង់​ទៅ​ចូលរួម​កម្មវិធី​មង្គលការ ​ព្រោះ​ចំណាយ​ពេល​យូរ ​ខ្ជិល​ស្លៀកពាក់ ​ខ្ជិល​ផាត់​មុខ​ ធ្វើ​សក់​ ហើយ​ការ​ផាត់​មុខ​ ធ្វើ​សក់​ត្រូវ​ចំណាយ​លុយ​ យ៉ាង​ហោច​ណាស់​ក៏​៥ដុល្លារ​​ ​ដែរ​ ដូចនេះ​បើ​ត្រូវ​ចង​ដៃ​ ២០ ​ដុល្លារ​​នោះ​ត្រូវ​ចំណាយ​ ៥ ដុល្លារ​ពី​លើ​សរុប​ ២៥​ដុល្លារ​ ​និង​មួយ​ទៀត​ស្ត្រី​មិន​ចេះ​ផឹក​បើ​ទៅ​ខាត​ផឹក​ទៀត”។

 

“បើ​កម្មវិធី​បុណ្យ​វិញ​ស្ត្រី​គាត់​ចូលចិត្ត​ទៅ​ព្រោះ​មិន​តម្រូវ​ស្លៀកពាក់​ស្អាត​ពេក​ មិន​ចំណាយ​ពេល​ច្រើន​ ទៅ​លើ​ការ​តុបតែង​ខ្លួន​ ដូច​ពិធី​មង្គលការ​ ហើយ​បើ​ស្ត្រី​ទៅ​ញាំ​ការ​វិញ​គឺ​អ្នក​នៅ​ចាំ​ផ្ទះ​ដឹង​តែ​អត់​បាយ​ ព្រោះ​អត់​មាន​អ្នក​ដាំបាយ ​ធ្វើ​ម្ហូប​ ញ៉ាំ​ការ​ទោះ​បី​ផឹក​មិន​ផឹក​ក៏​អង្គុយ​យូរ​បន្តិច​ដែរ”​ បង​ស្រី​ ភា ​បន្ថែម។

 

ចុះ​មិត្តៗ​គិត​អីចឹង​ឬ​អត់? ​បើ​មាន​ជួយ​លើកហេតុផល​ប្រាប់​ផង!

 

អត្ថបទ៖ ​ឌឿន អ៊ី