វិធី​បង្កើន​កម្រិត​មេតាបូលីស

វិធី​បង្កើន​កម្រិត​មេតាបូលីស

ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​អ្នក​ដុត​កម្ទេច​កាឡូរី​បាន​យ៉ាង​ប្រសើរ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់។ កាឡូរី​រំលាយ​សរុប ​គឺ​សំដៅ​លើ​បរិមាណ​កាឡូរី​ដែល​រាងកាយ​បាន​ដុត​ក្នុង​មួយ​ថ្ងៃ។​ ភាគ​ច្រើន​ចំនួន​កាឡូរី​ដែល​បាន​ដុត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ​Basal Metabolic Rate​ (BMR)​ ឬ ​”Resting Metabolism.”។ BMR ​គ្រប​ដណ្ដប់​៧០%​នៃ​ចំនួន​កាឡូរី​សរុប​ដែល​រាង​កាយ​បាន​ដុត​ក្នុង​មួយ​ថ្ងៃ​ ហើយ​កាឡូរី​ទាំង​នេះ​ប្រៀប​ដូចជា​ប្រេង ឬ​ថាមពល​ដែល​ជួយ​ម៉ាស៊ីន​ឱ្យ​ដំណើរ​ការ​មុខ​ងារ​ត្រឹមត្រូវ។

 

វិធី​បង្កើន​កម្រិត​មេតាបូលីស
 
​​រាងកាយ​របស់​អ្នក​ប្រៀប​ដូច​ជា​រថយន្ត​យ៉ាង​ដូច្នេះ​ដែរ។​ សាក​ល្បង​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត​អ្នក​នៅ​ពេល​ព្រឹក ហើយ​ទុក​ឱ្យ​វា​ដំណើរការ​ចោល។​ ប្រេង​ម៉ាស៊ីន​ដែល​ប្រើប្រាស់​នៅ​ក្នុង​ប្រតិបត្តិការ​នេះ គឺ​ប្រៀប​ដូច​ BMR ​របស់​អ្នក​។ ម៉ាស៊ីន​រថយន្ត​កាន់​តែ​ធំ តម្រូវការ​ប្រេង​ក៏​កាន់​តែ​ច្រើន​។ នេះ​មាន​ន័យ​ថា​ រាង​កាយ​របស់​អ្នក​នឹង​ដុត​កាឡូរី​បាន​កាន់​តែ​ច្រើន ប្រសិន​បើ​អ្នក​ធ្វើ​លំហាត់​ប្រាណ​បាន​ច្រើន​ញឹកញាប់​ហើយ​ទៀត​ទាត់។
 
សាច់​ដុំ​របស់​អ្នក​បង្ហាញ​ពី​បរិមាណ​កាឡូរី​ដែល​អ្នក​បាន​ដុត​ជា​រៀងរាល់ថ្ងៃ។ ជា​ធម្មតា រាល់​សាច់​ដុំ​១​ផោន​អាច​ដុត​ប្រមាណ​១៤​កាឡូរី​ក្នុង​មួយ​ថ្ងៃ ចំណែក​កីឡាករ​បាល់ទាត់​អាច​ដុត​រហូត​ដល់​ទៅ​៣០០០​កាឡូរី​ក្នុង​១​ថ្ងៃ (BMR=3000) នៅ​ពេល​ដែល​អ្នក​របាំ​បាឡេ​អាច​ដុត​បាន​ត្រឹម​តែ​១២០០​កាឡូរី​តែ​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ(BMR=1200)។

 

វិធី​បង្កើន​កម្រិត​មេតាបូលីស
 
វា​ជា​រឿង​ល្អ ​នៅ​ពេល​ដែល​អ្នក​ធ្វើ​លំហាត់​ប្រាណ ដោយ​សារ​អ្នក​បាន​បង្កើត​ម៉ាស​សាច់​ដុំ និង​បង្កើន​ទំហំ​ម៉ាស៊ីន​របស់​អ្នក​ឱ្យ​កាន់​តែ​ខ្លាំង ​ដែល​ប្រការ​នេះ​មាន​ន័យ​ថា អ្នក​នឹង​ដុត​ចំនួន​កាឡូរី​បាន​ច្រើន
Herbalife® អាហារ​បំប៉ន​ផ្នែក​ខាង​ក្នុង​ប្រៀប​ដូច​ជា​ប្រេង​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​សម្រាប់​ដំណើរ​ការ​ម៉ាស៊ីន​ឱ្យ​ដំណើរការ​មុខងារ​ទៅ​មុខ​បាន​យ៉ាង​ល្អ​ប្រសើរ។ ជាមួយ​នឹង​ជម្រើស​ផលិតផល​មាន​រសជាតិ​ឆ្ងាញ់​ជា​ច្រើន​មុខ​ ដូចជា​ shakes, bars, soups និង soy nuts  លោក​អ្នក​ពិត​ជា​អាច​បំពេញ​តម្រូវការ និង​ជ្រើស​រើស​ថាមពល​សម្រាប់​រាងកាយ​របស់​អ្នក។
ប្រភព​ថាមពល​យ៉ាង​សំបូរ​បែប​នេះ​នឹង​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ដុត​បំផ្លាញ​កាឡូរី បើ​ទោះ​ជា​អ្នក​កំពុង​សម្រាក​ក៏​ដោយ។

 

គន្លឹះ​ដើម្បី​ដុត​កាឡូរី
-​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​បង្កើន​ម៉ាស​សាច់ដុំ
-​បំពេញ​ថាមពល​របស់​អ្នក​ជាមួយ​ផលិត​ផល​អាហារ​បំប៉នHerbalife®
-​រៀបចំ​ផែនការ​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ដើម្បី​ដុត​កាឡូរី​ឱ្យ​បាន​កាន់​តែ​ច្រើន
 
អត្ថបទ​ដោយ៖ វេជ្ជបណ្ឌិត Luigi Gratton, M.D., M.P.H. អនុ​ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​និង​អប់រំ​ប្រចាំ​ក្រុមហ៊ុន Herbalife