រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ


រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

​អាជ្ញាធរ​នៃ​ប្រទេស​កូឡុំប៊ី​​ បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​រូបភាព​​បំណែក​កប៉ាល់​​អេស្ប៉ាញ​​លិច​​កាល​ពី​៣០០ឆ្នាំ​មុន​​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ក្រោយ​​ក្រុម​អ្នក​មុជ​ទឹក​​តាម​រុករក​អស់​រយៈពេល​ជាង​១​ទសវត្ស។

 

រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

 

​កប៉ាល់​បុរាណ​នេះ​មាន​ឈ្មោះ The San Jose ​ដែល​ត្រូវ​បាន​បាញ់​ពន្លិច​ដោយ​កង​ទ័ព​ជើង​ទឹក​​អង់គ្លេស​នៅ​ក្បែរ​ទីក្រុង​កំពង់​​ផែ Cartagena ប្រទេស​កូឡុំប៊ី ជាង៣០០ឆ្នាំ​មុន​ ដោយ​មាន​ផ្ទុក​​កាក់​មាស កាក់​ប្រាក់​ជាង ១១លាន​​កាក់ ព្រម​ទាំង​មាន​ត្បូង​មរកត និង​ថ្ម​មាន​តម្លៃ​​​ជា​ច្រើន​ផ្សេង​ទៀត។ កប៉ាល់​នេះ​បាន​ដឹក​​ទ្រព្យ​សម្បត្តិ​​ដណ្ដើម​បាន​​នៅ​អង់គ្លេស ​​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​វិញ​ដើម្បី​ផ្គត់​ផ្គង់​ហិរញ្ញ​វត្ថុ​ចំពោះ​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​អង់គ្លេស។

 

​​​​​​​របស់​របរ​​ក្នុង​បំណែក​កប៉ាល់​ទាំង​នេះ​បាន​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បី​ថា​​ជា ​«ក្អម​ចាន​ឆ្នាំង​ពិសិដ្ឋ​​» ​ព្រោះ​វា​បាន​​ដឹក​រតនសម្បត្តិ​​ដ៏​មាន​តម្លៃ​ ​និង​ច្រើន​មហាសាល​​​ ដែល​បាន​បាត់​បង់​​ក្នុង​ទឹក​​សមុទ្រ។

 

​គ្មាន​​រតនសម្បត្តិ​ណា​មួយ​ត្រូវ​បាន​គេ​ស្រង់​ចេញ​ពី​ផ្ទៃ​ទឹក​នៅ​ឡើយ​ទេ តែ​គេ​ប៉ាន់​ស្មាន​ថា​មាន​តម្លៃ​ជាង ១,៥ពាន់​លាន​ដុល្លារ។

 

រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

រូប​គំនូរ​បង្ហាញ​ពី​ការ​បាញ់​លិច​កប៉ាល់​ The San Jose

 

​​The San Jose ត្រូវ​បាន​លិច​នៅ​ឆ្នេរ Baru ​ដែល​ឥឡូវ​ស្ថិត​​​​នៅ​ប្រទេស​កូឡុំប៊ី ជិត​ដែន​កោះ Rosario ប៉ុន្តែ​មន្ត្រី​កូឡុំប៊ី​ ​មិន​បាន​បញ្ជាក់​ទីតាំង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​ជំនាញ​បាន​បញ្ជូន​​កាមេរ៉ា​ថត​ក្នុង​​ទឹក​ជ្រៅ​សម្រាប់​ពិនិត្យ​មើល​​បំណែក​​​កប៉ាល់​​ មុន​ពេល​​មាន​គម្រោង​​​​ចូល​ស្រង់​ឡើង​គោក។

 

កាល​ពី​ឆ្នាំ១៧០៨ កប៉ាល់​ដែល​ផ្ទុក​មនុស្ស​ជាង​៦០០នាក់ ​​បាន​លិច​​ ក្រោយ​មាន​​​ការ​វាយ​ប្រហារ​របស់​ទ័ព​ជើង​ទឹក​អង់គ្លេស Royal Navy ក្នុង​សមុទ្រ​ Caribbean ជិត​ក្រុង​ផែ​ Cartagena។

 

​ចំណែក​​​ប្រធានាធិបតី​កូឡុំប៊ី លោក Juan Manuel Santos បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​​ទៅ​ថា ​ប្រទេស​លោក​នឹង​សាងសង់​សារមន្ទីរ​​មួយ​ ដើម្បី​តាំង​បង្ហាញ​​​​​នូវ​រតនសម្បត្តិ​ដែល​បាន​រក​ឃើញ​ក្នុង​​បំណែក​កប៉ាល់​លិច​នេះ​ទៀត​ផង​៕

 

រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

 

រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

 

រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

 

រក​ឃើញ​កប៉ាល់​​​លិច៣០០ឆ្នាំ​មុន​ ផ្ទុក​រតន​សម្បត្តិ​​​ជាង១,៥ពាន់​លាន​ដុល្លារ

 

ចុចអាន៖ រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail