របៀបធ្វើតេស្តពិនិត្យ​មើលការមានផ្ទៃពោះ​ដោយខ្លួនឯង

ពេលវេលាមាន​ផ្ទៃពោះជាពេលវេលាដ៏ល្អបំផុត​នៅក្នុងជីវិតរបស់ស្ត្រីគ្រប់រូប ហើយវាក៏ជា​សេចក្តីសុខ​របស់គូស្វាមីភរិយា​ដែលចង់​ចាប់ផ្តើមគ្រួសារ​ថ្មីផងដែរ។ ចំពោះស្ត្រី ការ​មានផ្ទៃពោះ​ជាពេលវេលា​ដែលទាំងអស់ត្រូវបានផ្លាស់ប្តូរនៅ​ក្នុង​ជីវិតនាង ព្រោះវា​បានធ្វើឲ្យនាង​មានអារម្មណ៏​ពិសេស។
បច្ចុប្បន្ន​នេះ មានប្រភេទថ្នាំ​ពិនិត្យមើលការមានផ្ទៃពោះជាច្រើន​ដែលស្ត្រីអាច​ជ្រើសរើស​បាន។ ប្រសិនបើ​អ្នកគ្មាន​ពេល ហើយប្រាក់ដើម្បី​ទិញថ្នាំ​ថ្លៃៗបែបនេះ នៅមាន​វិធីធ្វើតេស្ត​មើលការ​មានផ្ទៃពោះដោយខ្លួន​ឯងនៅផ្ទះ ដើម្បីឲ្យ​បាន​ដឹងថា អ្នកមាន​ផ្ទៃពោះ ឬក៏អត់។
វិធីធ្វើតេស្ត​ផ្ទៃពោះទាំងនេះ​ពិតជាសុក្រិត ហើយត្រូវបាន​គេប្រើអស់រយៈ​ពេលជាច្រើនឆ្នាំ​មកហើយ។ ការធ្វើតេស្តដំបូង​ហាក់បីដូច​ជាប្លែកបន្តិច ប៉ុន្តែ​យោងតាម​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បានឲ្យ​ដឹងថា វិធីនេះពិត​ជាមានប្រសិទ្ធិភាព និងសុវត្ថិភាព​ផងដែរ។
 
របៀបធ្វើតេស្តពិនិត្យ​មើលការមានផ្ទៃពោះ​ដោយខ្លួនឯង
ថ្ងៃនេះ យើងនឹង​បង្ហាញអ្នក​ពីវិធីសាស្ត្រ​ធ្វើតេស្តផ្ទៃពោះដោយ​ខ្លួនឯង មុនពេល​អ្នកទៅជួបនឹង​វេជ្ជបណ្ឌិត​ដើម្បីពិនិត្យ។ ការ​ធ្វើតេស្តផ្ទៃពោះ​បែបនេះ​ក៏មាន​ភាពសប្បាយ​រីករាយ​ម្យ៉ាង​ដែរ ដូច្នេះត្រូវ​ប្រាកដ​ថា អ្នកសាកល្បង​យ៉ាងហោចណាស់​ឲ្យបាន ២ដងដើម្បី​បញ្ជាក់​ដំណឹងល្អ។
ខាងក្រោមនេះជាវិធីធ្វើតេស្ត​ផ្ទៃពោះទាំង 5យ៉ាង៖
ថ្នាំដុសធ្មេញ
ដាក់ទឹកនោម ២-៣ដំណក់​ទៅក្នុងថ្នាំដុសធ្មេញពណ៌ស ១ស្លាបព្រាកាហ្វេ រួចលាយវា​បញ្ចូលគ្នា។ ប្រសិនបើថ្នាំដុសធ្មេញ​កើតមានពពុះ និងប្រែជា​ពណ៌ខៀវ បានន័យ​ថា អ្នក​មាន​ផ្ទៃពោះ។

ទឹកខ្មេះ
បន្តក់ទឹកនោម ៣-៤ដំណក់ចូល​ទៅក្នុងទឹកខ្មេះ ១ស្លាបព្រាបាយ។ ល្បាយសូលុយស្យុង​នឹងចាប់ផ្តើម​កើតពពុះ តែ​កុំខ្វល់ពីវា។ ប្រសិនបើពណ៌​របស់វាប្រែប្រួល បានន័យ​ថា ការ​ធ្វើតេស្ត​មើលផ្ទៃពោះ​ទទួលបាន​លទ្ធផល​វិជ្ជមាន។
សាប៊ូ
បន្តក់ទឹកនោម ១-២ដំណក់ចូល​ទៅក្នុងដុំសាប៊ូ។ ប្រសិនបើកន្លែង​បន្តក់នោះមានកើត​ពពុះឡើង បានន័យថា​អ្នកមាន​ផ្ទៃពោះ។
ស្រា និង​ទឹកនោ
កាលពីបរមបុរាណមក ស្ត្រីលាយស្រា​ជាមួយទឹក​នោម ដើម្បីមើល​ថានាងមាន​ផ្ទៃពោះ ឬក៏​អត់។ ប្រសិនបើ​ទឹកនោម​ប្រែពណ៌ មានន័យថា​អ្នកមាន​ផ្ទៃពោះ។
ស្ករស
ដាក់ស្ករស ៣ស្លាបព្រាបាយ​ទៅក្នុង​ចានមួយ។ បណ្តក់ទឹកនោម ១-២ដំណក់​ចូលទៅ​ក្នុងស្ករស។ ប្រសិនបើ​ស្ករសរលាយ​លឿន បានន័យថា​អ្នកគ្មាន​ផ្ទៃពោះទេ។ តែ​ប្រសិនបើ​ស្ករស​ឡើង​ដុំៗ ជួយអបអរ​ផង អ្នកមានផ្ទៃពោះ​ហើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • របៀបធ្វើតេស្តពិនិត្យ​មើលការមានផ្ទៃពោះ​ដោយខ្លួនឯង