​វិធី​ធ្វើញាំ​ស្ដៅ​​ឱ្យ​មានរសជាតិ​ឆ្ងាញ់​ពិសា​

​គ្រឿង​ផ្សំ​៖​- សាច់​ជ្រូក​ (សា​ច់បី​ជាន់ ​ជាប់ស្បែក)​
- ​ស្ដៅ​
-​ ​ជី​គ្រប់មុខ​ ( ​បេះ​យកតែ​ស្លឹក ​) ​
- ​ត្រសក់
- ​កំពិស​ ( កាត់​ព្រុយចេញ​ឲ្យ​ស្អាត )
- ​ស្ករត្នោ​ត​ ម្សៅស៊ុប​ ប៊ីចេ​ង​
- ​ទឹក​អំពិ​លទុំ​
- ​ប្រហុក​
- ​ខ្ទឹម​ស​ចិញ្ច្រាំ​
​វិធី​ធ្វើញាំ​ស្ដៅ​​ឱ្យ​មានរសជាតិ​ឆ្ងាញ់​ពិសា​
​វិធី​ធ្វើ​៖​- ​សាច់​ជ្រូក​លាងឲ្យ​ស្អាត​ យក​ទៅ​ស្ងោរ​ ឲ្យ​ឆ្អិន ​( ដោយ​ដាក់​ម្សៅ​ស៊ុប​បន្តិ​ច​ចូល​ផង ​) ​រួច​ស្រង់​ចេញ មក​ហាន់​ជា​ចំណិត​តូច​ៗ​ទុកមួយអន្លើ ​
- យក​កំពិស​មក​លីង​ រឺ​ស្រុះ​ឲ្យ​ឆ្អិន រួ​ច​ទុក​មួយ​អន្លើ​
- ​យកប្រហុកមក​ជ្រុំ​ជា​មួយ​ទឹក​ក្ដៅ​បន្តិច​ ( ឲ្យ​រ​លាយ​ចូល​គ្នា​អស់​ ) 
- ​បន្ទាប់​មក​ដាក់​ខ្លាញ់​បន្តិច​ចូល​ក្នុង​ខ្ទះ​ ទុក​ឲ្យ​ក្ដៅ ​
​រួច​ដា​ក់​ខ្ទឹមស​ចិញ្រាំ​ចូល​បំពង​ឲ្យឈ្ងុយ ​ហើយ​ដាក់​​ទឹកអំពិល​ទុំ​ចូល ​ស្ករ​ត្នោ​ត ​ម្សៅស៊ុប ប៊ីចេង​ ( ​ដាក់​ទឹក​បន្តិច​ ) ​ទុក​ឲ្យ​ពុះ​ ទើប​ដាក់​ទឹក​ប្រហុក​ចូល ​រួច​ភ្លក់​មើល​ឲ្យ​ល្មម ​ទុក​ឲ្យ​ពុះ​ម្ដង​ទៀត ​ទើប​លើក​ចេញ​ ( ​បើ​បង​ប្អូន​និយម​ហឹរ ​ដាក់​ម្ទេស​ចូល​តែ​ម្ដងក៏បាន ) ​
- ពេលទទួលទាន​ ទើប​យក​សាច់ជ្រូក កំពិស ​ស្ដៅ ត្រសក់ និងជី​គ្រប់​មុខមក​ញាំ​ចូល​គ្នា ​រួច​ស្រោច​ទឹក​អំពិល​ទុំ​ពី​លើ​ រួច​ជា​ការស្រេច​។ ​បើ​លោក​អ្នកមិន​ចូល​ចិត្តល្វីង​ពេក​ អាច​យក​ស្ដៅ​ទៅ​ស្រុះជា​មួយ​នឹង​ទឹក​ក្ដៅ​បន្តិច​ក៏​បាន​៕​ 
អត្ថបទ៖ ដេវីដ