​អារម្មណ៍​សិច​ស៊ី​ក្រោយ​ពេល​ស្ត្រី​ទើប​សម្រាល​កូន​អាស្រ័យស្វាមី

​ស្រ្ដីគ្រប់រូប​ឆ្លង​កាត់​ការ​ប្រែ​ប្រួល​ដ៏ធំ​ធេង​នៅ​ក្នុ​ង​រាង​កាយ​ និង​ចិត្ដ ​អំឡុង​ពេលមាន​ផ្ទៃ​ពោះ ​និង​ក្រោយ​ពេលសម្រាល កូនរួច។ ​ហេតុ​ដូច្នេះ​ ប្រសិន​បើ​ស្រ្ដី​ទើប​សម្រាល​កូនរួ​ច ​ការ​ប្រែ​ប្រួល​អារម្មណ៍​ទាំង​អស់​នេះ​ធ្វើ​ឱ្យ​នាង​មា​ន​ការ​លំបា​ក ក្នុង​ការប​ង្កើន​អារម្មណ៍ឱ្យ​ចង់​រួម​ភេទ​ ។ ចូរ​អ្នក​ណែនាំ​បង្ហាញ​ផ្លូវ​ពីការ​យល់​ដឹង​នូវវិ​ធី​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​កក់​ក្ដៅ ​និង​សិច​ស៊ី​។ 
​អារម្មណ៍​សិច​ស៊ី​ក្រោយ​ពេល​ស្ត្រី​ទើប​សម្រាល​កូន​អាស្រ័យស្វាមី
១. ​ចំ​អិនអាហារ​ពេ​ល​ព្រឹក​ឱ្យនាង​៖ ចូរងើប​ពីគេង​ព្រឹកព្រលឹមបន្តិច​ នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ​ហើយ​ចម្អិន​អាហារ​ពេល​ព្រឹក​ដែល​​នាង​ចូល​ចិត្ដឱ្យ​នាង​ញ៉ាំ​។ ​អាហារ​តែង​តែ​ទាក់​ទង​ទៅ​នឹង​ការ​ចិញ្ចឹម​ថែ​ទាំ​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ដ​។ ​ការ​ព្យាយាម​ផ្ដល់​ការ​​ថែ​ទាំ​និង​ថ្នាក់ថ្នម​នាង​នឹង​ធ្វើ​​ឱ្យចិត្ដរ​បស់​នាងរំ​ភើប ​និង​កោតសរសើរ ​ចំពោះ​អ្នក​។​ ​២. ​ត្រូវបង្កើន​ទំនុ​ក​ចិត្ដ​ ៖​ ចូរ​បញ្ឈប់​ការរម្យទម​ហួស​ហេតុ​ពេក ​ហើយ​ចាប់​ផ្ដើម​ថើប​រាង​កាយរ​បស់​នាង ប្រកបដោយភាព​ស្រើប​ស្រាល​ និងតម្រេកតណ្ហា​។ ​ការ​ចំណាយ​ពេល​វេលា ​និង​ការ​​គិតដ៏​ប្រសើរ ​ទៅ​លើ​សកម្មភាព​ជា​ទី​ស្រលាញ់​គឺ​ជាវិធីរឹ​ត​បន្ដឹងចំណង​សម្ព័ន្ធ​ស្នេហា​រវាង​គូ​ភរិយាស្វាមី​។​ ចូរ​ឱ្យ​ប្រាក​ដថា ​ អ្នក​ធ្វើ​អ្វី​គ្រប់​យ៉ាង ​ដោយ​ក្ដី​រីករាយ និងយ​កចិត្ដ​ទុក​ដាក់យ៉ាង​​ពេញ​លេញ។ ៣. ត្រូវ​បង្ហាញ​សេចក្ដី​ស្នេហា និងការ​ផ្ដល់​តម្លៃ ​ដោយឥត​លក្ខខណ្ឌ ​៖ ​ស្រ្ដី​មិន​ចូល​ចិត្ដសភាពត្រជាក់ ​សូម្បី​តែ​នៅ​ក្នុង​ផ្ទះ​។ ​នៅ​ពេលនាងចេញ​ពីងូត​​ទឹក ចូរ​យក​កន្សែង​ទន់​ស្ងួត​គ្របលើ​រាងកាយរ​បស់​នាង​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​។​ ​៤. ​ស្រ្ដី​មើលទៅ​ហាក់​បីដូច​ជា​មាន​ទំនុក​ចិត្ដ ​ប៉ុន្ដែតាមការ​ពិត ​នាង​មាន​មិន​មាន​ភាព​ជឿ​ជាក់​លើ​រាង​កាយ​របស់​នាង​នោះ​ទេ​។​ សូម្បី​តែ​ស្រ្ដីរស់​នៅ​ក្នុង​សង្គម​សម័យ​ទំនើប​ ក៏ប្រាថ្នា​ចង់​យល់​ដឹង​ថា តើ​ពួក​គេ​ត្រូវ​បាន​មនុស្ស​ឱ្យ​តម្លៃ​ និង​កោត​សរសើរ​ដែរ ​ហេតុ​ដូច្នេះ​ចូរ​កោត​សរសើរនាង​ជា​និច្ច​ ទាំង​ពេល​នាង​នៅម្នាក់​ឯង​និង​នៅ​ក្នុង​ចំណោម​មនុស្ស​ដទៃ​​។   ​៥.​ អនុវត្ដ​វិធី​ភ្ញោច​ខុស​ៗគ្នា​៖ ​ចូរ​ផ្ដាស់​ប្ដូរ​ទិក​និក​ស្ទាប​អង្គែល​របស់​អ្នក​ ពី​សភាព​ស្រាលៗ​ទៅ​ខ្លាំង​។ ​ចូរ​ប្រឡែង​លេង​នូវ​​​ផ្នែក​ផ្សេងៗ​ នៃរាង​កាយ ​និងប្រើ​ស្ដាយ​ស្ទាប​អង្អែល​ ពី​លើ​ចុះ​ក្រោម និង​បែបរ​ង្វង់​មូល។ ការ​អនុវត្ដន៍​វិធី​ទាំង​នេះ​នឹង​ប្រលោម​​ចិត្ដ​ភ​រិយា​របស់​អ្នក ហើយ​ធ្វើ​ឱ្យអ្នក​ពេញ​ចិត្ដ ​ដោយដឹង​ថា ​ភរិយា​របស់​អ្នក​ទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​ដោយ​​ការ​ភ្ញោច​របស់​អ្នក​៕ ​  
អត្ថបទ៖ ដេវីដ
Source: lovepanky