​អ្នកមានបំផុត​នៅ​អាមេរិក​២០​នាក់​មាន​ទ្រព្យសម្បត្តិ​សរុបស្មើចំនួន​ប្រជាជនអាមេរិក​ពាក់​កណ្តាល​​

ការសិក្សាថ្មី​មួយ​បាន​ឲ្យដឹង​ថា​ អ្ន​កមាន​បំផុត​នៅ​សហរដ្ឋអាមេរិក​២០នាក់ បើ​បូក​បញ្ចូល​ទ្រព្យសម្បត្តិ​អ្នក​ទាំង​នោះ​ស្មើ​នឹង​ចំនួន​ទ្រព្យ​សម្បត្តិ​រ​បស់​ប្រជាជ​ន​អាមេរិក​ពាក់កណ្តាល​ប្រទេស។ ​អ្នក​មាន​បំផុត​ទាំង​២០​នាក់​នោះ ​មាន​បញ្ចូល​ទាំងលោក​ ប៊ីល ហ្គេត និង​លោក​ វឺ ​រិនបូហ្វ ​ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ក្រោម​ពាក់​កណ្តាល​នៃ​ចំនួ​នប្រជាជន​អាមេរិក​១៥២​លាន​នាក់។​

​អ្នកមានបំផុត​នៅ​អាមេរិក​២០​នាក់​មាន​ទ្រព្យសម្បត្តិ​សរុបស្មើចំនួន​ប្រជាជនអាមេរិក​ពាក់​កណ្តាល​​
​ការ​សិក្សា​ដោយ​វិទ្យស្ថាន​ សិក្សា​គោលនយោបា​យ ក៏បានរ​កឃើញ​ផង​ដែរ​ថា​ អ្នក​មាន​អាមេរិក៤០០​នាក់ ដែលមាន​ទឹក​ប្រាក់​សរុប ​​$2.34trillion ​មាន​ចំនួន​ច្រើន​ជាង​ទ្រព្យ​សម្បត្តិ​ប្រជាជន​ចំនួន​អាមេរិក​ចំនួន ​១៩៤​លាន​នាក់​។
​គួរ​បញ្ជាក់​ថា ​ក្នុង​ចំណោម​អ្នក​មាន​បំផុត​ទាំង​២​០នាក់​នោះ​ គឺ​មាន​ស្ថាបនិក​ក្រុម​ហ៊ុន​៨​នាក់ អ្នក​ស្នង​មរតក​ចំនួន​៩​នាក់​ វិនយោគិន​២​នាក់ ​និង​ម្ចាស់​កាស៊ីណូ​១​នាក់។​ ក្នុងចំណោម​នោះ​មាន ​លោក ប៊ីល ​ហ្គេត ​ស្ថាប​និក​ក្រុមហ៊ុន Microsoft ​លោក ​ជេវ បេសូស ​ស្ថាបនិក​ក្រុម​ហ៊ុន ​Amazon ​លោក ​ម៉ាក ​សូក​ឃឺ​បឺក ​ស្ថាប​និក​ក្រុម​ហ៊ុន ​Facebook ​និង​អ្នកស្នង​មរតក​៤​នាក់​របស់​ក្រុម​ហ៊ុន​ Wal-Mart​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ People’s Daily China