ស្ត្រីគួរតែដឹង! មូលហេតុដែលបណ្តោលឲ្យឆ្លងមេរោគផ្សិតរ៉ាំរ៉ៃនៅលើប្រដាប់បន្តពូជ

ជាទូទៅស្ត្រី​ស្ទើរតែទាំងអស់មាន​ការហូរទឹករំអិល​ចេញពីទ្វារមាស ប៉ុន្តែវាគឺជារឿងធម្មតា។ ប្រសិនបើ​អ្នកសម្គាល់ឃើញថា ការហូរទឹករំអិលរបស់អ្នកមាន​ក្លិន​មិនល្អ និងមាន​ភាពរមាស់ ហើយក្រហាយនេះបង្ហាញថា មានការឆ្លងមេរោគផ្សិតនៅលើទ្វារមាសហើយ។ ជា​ធម្មតា ការឆ្លងមេរោគ​ទាំងនេះ​ត្រូវបាន​ព្យាបាល​ដោយក្រែម ឬឱសថ​ដែលត្រូវ​ដាក់​បញ្ចូល​​តាមទ្វារមាស។ ប៉ុន្តែការព្យាបាលនេះ អាចជួយកម្ចាត់ការឆ្លងមេរោគតែបណ្តោះអាសន្ន ហើយ​អាការៈជំងឺភាគច្រើននឹងកើតាមានការឆ្លង​មេរោគផ្សិតវិញ បន្ទាប់ពី​ប៉ុន្មាន​សប្តាហ៍ ឬ​ប៉ុន្មាន​ខែក្រោយមក។
 
ស្ត្រីគួរតែដឹង! មូលហេតុដែលបណ្តោលឲ្យឆ្លងមេរោគផ្សិតរ៉ាំរ៉ៃនៅលើប្រដាប់បន្តពូជ
ដូច្នេះស្ត្រីគ្រប់រូបគួរតែ​ព្យាយាម​ស្វែងយល់ដោយខ្លួនឯង ទៅលើមូលហេតុនៃការឆ្លងមេរោគផ្សិតឲ្យបានច្បាស់។
រោគសញ្ញា​នៃការឆ្លងមេរោគផ្សិតលើទ្វារមាស៖
ជាដំបូង អ្នកត្រូវតែដឹងឲ្យបានច្បាស់ថា តើទ្វារមាសរបស់អ្នកឆ្លងមេរោគ​ផ្សិតពិត ឬក៏អត់ ដោយត្រូវទៅធ្វើតេស្ត​សាកល្បង​ជាមួយនឹងគ្រូពេទ្យជំនាញ។
ការឆ្លងមរោគលើទ្វារមាសត្រូវបាន​កំណត់ដោយការរលាក, ក្រហាយ, រមាស់ និងការហូរទឹករំអិលពណ៌ស​តិច ឬច្រើន។
កង្វះអ័រម៉ូនអាចជាមូលហេុត​នៃការឆ្លងមេរោគលើទ្វារមាស ដូចជា ស្ងួត​ទ្វារមាស, បាក់តេរីលូតលាស់លឿម, ប្រតិកម្មនឹងអង្គធាតុរំងាប់ទឹកកាម និងជាតិជ័រ​របស់​ស្រោម​អនាម័យ, អាឡែកស៊ីដោយសារទឹកកាម និងរបបអាហារមានការប្រែប្រួល។
ប្រសិនបើមាន​ការឆ្លងមេរោគនេះត្រូវបាន​ត្រឡប់មកវិញ បន្ទាប់ពីការព្យាបាល​បាន​រយៈពេល ២សប្តាហ៍ អ្នកត្រូវកំណត់ពីមូលហេតុនៃការឆ្លងមេរោគផ្សិតឲ្យឃើញ។

មូលហេតុដែលបណ្តោលឲ្យមាន​មេរោគផ្សិតកើតមាន​ឡើង៖
- ឆ្លងជំងឺកាមរោគតាមរយៈការរួមភេទ
- កម្រិត pH របស់ទ្វារមាសមាន​ការផ្លាស់ប្តូរ ក្នុងអំឡុងពេល និងបន្ទាប់ពីវដ្តរដូវ
- មានភាពស្លេកស្លាំង
- ជំងឺទឹកនោមផ្អែម
- ការផលិត និងការការពារ​ទ្វារមាសដោយខ្លួនវា​ត្រូវបាន​ផ្លាស់ប្តូរ
- ប្រព័ន្ធភាពស៊ាំត្រូវបាន​មានភាពទន់ខ្សោយ
- កើតជំងឺរំលាយអាហារ
- ទ្វារមាសគ្មាន​ភ្នាក់ងារប្រឆាំនឹងមេរោគផ្សិត
- ប្រើថ្នាំផ្សះជំងឺច្រើនពេក
- ថ្នាំគ្រាប់ពន្យាកំណើត និង​ការព្យាបាលដោយអ័រម៉ូន
- ការផលិតអ័រម៉ូន progesterone មិនបានគ្រប់គ្រាន់
ដោយ៖ មង្គលការ
ប្រភព៖ justnaturallife

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!