លោក Klopp៖ ការ​​រង​បរា​ជ័យ​​​បង្ហាញ​ពីការ​ខ្ជី​ខ្ជា​ក្នុងក្លិប Liverpool

លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​​របស់​ក្រុម Liverpool សង្ឃឹម​ថា ការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ២-០ នៃក្រុម​របស់​លោក​​នៅលើ​ទឹក​ដីក្រុម Newcastle United នឹង​​នាំ​​​​​ឲ្យមាន​​ផល​ប៉ះ​ពាល់​ទៅលើ​ក្តី​សង្ឃឹម​ដែល​បាន​កើត​​ឡើង​ដោយ​សារ​​តែ​​ការ​ឡើង​​ទម្រង់​លេង​របស់​ពួកគេ​នាពេល​ថ្មី​ៗ​នេះ​។

liverpool-klopp-01

Liverpool ត្រូវ​បាន​​ចាត់​ទុក​ថា ជា​បេក្ខភាពប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League ដោយ​​អ្នកអង្កេត​មួយ​ចំនួន ក្រោយពី​​ការ​​​កត់​ត្រា​ជ័យ​​ជម្នះ​៧​លើកក្នុង​ចំណោម​ការ​ប្រកួត​៨​លើក ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​យ៉ាង​ប្រកៀក​ក្បែរក្នុង​​​ក្រុម​​​​ដែល​អាច​ឈ្នះកៅ​អី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ ប៉ុន្តែ ការ​រង​បរា​ជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​កើត​ឡើង​ដោយ​​សារ​តែ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​សំណាក់​​ខ្សែការ​ពារ Martin Skrtel និង​គ្រាប់​បាល់​​១​គ្រាប់​ពី​ខ្សែ​​ប្រយុទ្ធ Georginio Wijnaldum នៅ​ជិត​បញ្ចប់​ការ​ប្រកួត បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៧​ដេញ​តាម​ពីក្រោយ​ស្ថិត​ក្នុង​តំណាត់​ថ្នាក់​កំពូល​ទាំង​បួន​រហូត​ដល់​ទៅ​​៦​ពិន្ទុ​ ហើយ​លោក Klopp បាន​និយាយ​ថា វា​ជា​​រំ​ឭក​មួយ​ទៅលើ​ការ​អភិ​វឌ្ឍ​ដែលក្រុម​របស់​លោក​​នៅ​តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​។

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ​បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​​បន្ទាប់​ពី​ការ​ប្រកួត​ថា៖ «ប្រសិន​បើ​លោក​​អ្នក​គិត​​បន្ទាប់​ពី​​ប៉ុន្មាន​សប្តាហ៍មុន​ថ រាល់​​អ្វី​ៗ​ទាំង​អស់​មាន​ភាព​​ល្អ​ឥត​​ខ្ចោះ វា​ពិត​ជា​​រឿង​ដែល​ឆ្កួត​លេ​លា​បន្តិច​ មែ​ន​ទេ?»​។ ចំពោះ​ការលើក​ឡើង​ថា ក្រុម​របស់​លោក​បាន​​លេង​យ៉ាង​ល្អ​ឆ្ពោះ​​ទៅកាន់​​ការ​ប្រជែង​ដណ្តើម​​ពាន លោក​​បាន​​បញ្ចេញ​កាយ​វិកា​ទៅកាន់​អ្នក​កា​សែត​ដែលអង្គុយ​នៅ​ពី​មុខ​​របស់​លោក និង​បាន​និយាយ​ថា៖ «​រាល់​កីឡាករ​ទាំង​អស់​ក្នុងក្រុមនេះនៅ​លើ​តារាង វា​ប្រហែល​ជា​អាច​។ ខ្ញុំ​មិន​ធ្លាប់​បាន​ឮ​ថា​ កីឡាករ​ក្នុងក្រុម​នេះ​​និយាយ​ពី​រឿង​នេះ​​ឡើយ​»​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia