រថយន្ត ឌីជេខេក ​​បុកជា​មួយ​ម៉ូតូ ​រង​របួសធ្ងន់​ម្នាក់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​វ៉ា​ក់​​អើ ​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក ​ចំ​ទ្វារ​ពាក់កណ្តាល​រថយន្តរបស់​ DJ Cake ដែល​កំពុងស៊ី​ញ៉ូ​បត់​ឆ្លងផ្លូវ បណ្តាល​ឲ្យ​របួស​ធ្ងន់​​ កាលពី​វេលា​ម៉ោង​​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​៧ ​ធ្នូ ​ចំណុច​កើតហេតុ​នៅ​តាម​បណ្តោយ ​ផ្លូវ​ព្រះ​សីហ​នុកែង​​នឹង​ផ្លូវ​លេខ​១១៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ៧​មក​រា​ ។ 

​សាក្សីនៅ​​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​​មុន​​ពេល​​កើតហេតុ​ គេ​​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​Lexus 470 ពណ៌​ប្រ​ផេះ ពាក់​ស្លាក​លេខភ្នំពេញ2F-0919 ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​របស់​ DJ Cake បាន​បើក​ធ្វើ​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត ​ពីលិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រថយន្ត​របស់​DJ Cake ស៊ី​ញ៉ូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​ម្ខាង​ទៀត​ដោយ​មិន​ទាន់​ឆ្លង​ផុត​ផង​ ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខកំ​ពង់​ចាម 1K-6666 ជិះ​ដោយ​បុរស​យ៉ាង​លឿន ​ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច ក៏​ជ្រុល​​ទៅ​​បុក​ចំ​ទ្វារ​ក្រោយ​របស់​រថយន្ត​ពេញទំហឹង ​បណ្តាល​ឲ្យ​បុរស​ ដែល​ជា​ម្ចាស់​ម៉ូតូ​បោក​ដួល​រង​របួស​ធ្ងន់ធ្ងរ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​​​អន្តរាគមន៍ ​និង​ទំនាក់ទំនង​ទៅ​រថយន្ត​សា​មុ​យមក​ដឹក​ យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​​ចំណែក​ម៉ូតូ​និង​រថយន្ត​ខាងលើ​ ត្រូវ​​បាន​សមត្ថកិច្ច​វាស់​វែង​ យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាននគរ​បាល​​ ខណ្ឌ​៧​មក​រា រង់ចាំ​​​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕​​

រថយន្ត ឌីជេខេក ​​បុកជា​មួយ​ម៉ូតូ ​រង​របួសធ្ងន់​ម្នាក់
រថយន្ត ឌីជេខេក ​​បុកជា​មួយ​ម៉ូតូ ​រង​របួសធ្ងន់​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត