សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី

កូឡុំប៊ី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សំពៅអេស្ប៉ាញ ដែលបានដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ហើយបានលិច អស់រយៈពេល ៣០០ឆ្នាំ មកហើយនោះ ត្រូវបានគេរកឃើញ កាលពីថ្ងៃសុក្រុ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បន្ទាប់ពីធ្វើការស្វែងរក អស់ជាច្រើនទសវត្ស មកហើយ។

សំពៅអេស្ប៉ាញនោះ មានឈ្មោះថា “San Jose” ត្រូវបានបាញ់ពន្លិច ដោយកងទ័ពជើងទឹក នៅឆ្នេរសមុទ្រ កាតាហេណា (Cartagena) របស់ប្រទេសកូឡុំប៊ី កាលពី ៣០០ឆ្នាំមុន ដោយសំពៅនោះ បានដឹក មាស និង ប្រាក់កាក់ រហូតដល់ទៅ ១១លានដុំ ហើយក៏មាន ត្បូងមរកត និងត្បូងផ្សេងៗ ទៀតផងដែរ។

សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី

វាបានដឹកទ្រព្យសម្បត្តិ ដ៏មហាសាលទាំងនោះ ត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ ដើម្បីធ្វើជាជំនួយ ហិរញ្ញប្បទានសង្គ្រាម ប្រឆាំងនឹង ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា San Jose គឺជាសំពៅ ដែលដឹកទ្រព្យសម្បត្តិ មានតម្លៃច្រើនបំផុត មិនធ្លាប់មាន ដែលបានលិចបាត់ ចូលទៅក្នុងសមុទ្រ។

ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិដែលបានលិច ចូលទៅក្នុងទឹកសមុទ្រ ទាំងអស់នោះ មិនទាន់ត្រូវបានគេ យកមកលើគោក វិញនោះទេ ប៉ុន្តែគេអាច ប៉ានប្រមាណបានថា វានឹងមានតម្លៃ រហូតដល់ទៅ ១,៥ពាន់លានដុល្លារអាមេរិក ឯណោះ។

យ៉ាងណាមិញ ក្រុមមន្រ្តីកូឡុំប៊ី មិនបានបង្ហាញ ពីទីតាំងជាក់លាក់ ដែលពួកគេរកឃើញ សំពៅ San Jose នោះឡើយ គ្រាន់តែបង្ហើបថា បានរកឃើញ នៅក្នុងសមុទ្រ Baru ក្បែរកោះ Rosario Islands ក្នុងប្រទេសកូឡុំប៊ី។

សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី
ទីតាំងដែលសំពៅ San Jose បានលិច

គួររំលឹកផងដែរថា សំពៅ San Jose ត្រូវបានបាញ់ពន្លិច ក្នុងអំឡុងការវាយប្រហារ ដោយកងទ័ពជើងទឹក របស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៧០៨ នៅលើផ្ទៃសមុទ្រ Caribbean Sea (មហាសមុទ្រអាត្លង់ទិច) ក្បែរកំពង់ផែ នៃទីក្រុង កាតាហេណា (Cartagena) ប្រទេសកូឡុំប៊ី។ វាត្រូវបានរុករក ដោយក្រុមអ្នកជំនាញអន្តរជាតិ ឈ្មោះ Colombian Navy និង វិទ្យាស្ថានបុរាណវិទ្យា របស់ប្រទេសកូឡុំប៊ី។

ប្រធានាតិបតីប្រទេសកូឡុំប៊ី លោក Juan Manuel Santos បានថ្លែងឲ្យដឹង កាលពីថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះថា ប្រទេសកូឡុំប៊ី នឹងសាងសង់សារមន្ទីរមួយ ដើម្បីបង្ហាញវត្ថុបុរាណ ដែលបានរកឃើញ នៅក្នុងគំនរបាក់បែក នៃសំពៅ San Jose។ លោកបានឲ្យដឹងទៀតថា មនុស្សប្រមាណជា ៦០០នាក់ បានស្លាប់ បាត់បង់ជីវិត នៅក្នុងសំពៅនោះ៕

សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី
ប្រធានាតិបតីប្រទេសកូឡុំប៊ី លោក Juan Manuel Santos

សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី
សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី
សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី
សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី
សំពៅដឹកទ្រព្យសម្បត្តិ ដ៏មហាសាល ដែលបានលិច កាលពី៣០០ឆ្នាំមុន ត្រូវគេរកឃើញ នៅកូឡុំប៊ី

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត