​​អភិបាលក្រុងក្រចេះ ៖ ផ្សារ​អូរ​ប្ញ​ស្សី​នឹងបន្តគម្រោងវិនិយោគ ទោះជាមានការ​ចម្រូងចម្រាស់​ក៏​ដោយ

ខេត្តក្រចេះ​ ៖ ​​ទោះបីជា​មានការ​លើក​ឡើង​​ពី​អាជីវ​លក់ដូរ​ក្នុង​ផ្សារ​អូរ​ប្ញ​ស្សី​ជា​ច្រើន​នាក់​ លើ​ជំហរ​​របស់​​ពួក​គាត់​មួយ​​ចំនួន ដើម្បី​ឱ្យ​​អាជ្ញាធរ​ក្រុង​ជួយ​​ដោះស្រាយ ក៏​ដូច​ជា​ការ​រារាំង​មិនឱ្យ​​មានការ​វិនិយោគ​ផ្សារ​នេះ​យ៉ាងណា​ក្តី ​។

អាជ្ញាធរ​ក្រុង​អះអាង​​ថា គម្រោង​​កា​​រ​វិ​និ​យោគ​នៅ​តែ​បន្ត​ធ្វើ​ឡើង​​ ក្រោយ​ពី​អាជ្ញាធរ​​​ព្យាយាម​សម្របសម្រួល​ជាមួយ​អាជីវករមួយ​ចំនួន​​ឱ្យ​​ទទួលយក​ការ​វិនិយោគ ​ដើម្បី​ឱ្យ​​ផ្សារ​មួយ​នេះមានសោភ័ណ​​ភាព សម្រាប់​យើង​ទាំងអស់​គ្នា​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​​លោក​យិ​ន វ​ណ្ណះ អភិបាល​ក្រុង​ក្រចេះ ​។

ការ​អះអាង​​របស់​លោក​​អភិបាលក្រុង​​ក្រចេះនេះ គឺ​​ធ្វើ​ឡើងវេលាល្ងាច​​ថ្ងៃ​ទី​៥ ​ធ្នូ ២០១៥ ក្រោយ​ពី​មានការ​ជួប​ចរចារ​​ដោះស្រាយ​រវាង​​អាជ្ញាធរ​ក្រុង និង​ប្រជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​អូរប្ញ​ស្សី​ប្រមាណ​ជាង​១០០​នាក់​ក្នុង​សាលាក្រុង ដែល​ពួក​គាត់​បាន​លើកជំហរ​​មួយ​​ចំនួន​មកឱ្យ​អាជ្ញាធរ​ក្រុង​ឱ្យ​ជួយ​​ដោះស្រាយ​ទៅ​ពួក​គាត់ មុន​និង​សម្រេចដាក់​ការ​វិនិយោគ​ឲ្យ​ទៅ​អ្នក​វិនិ​យោគ​ផ្សារ​អូរប្ញ​ស្សី​មួយ​នេះ​។

ផ្សារ​អូរ​ឬ​ស្សីមា​នទី​តាំងនៅ​សង្កាត់​អូរ​ប្ញស្សី ក្រុង​ក្រចេះ មាន​ទីតាំង​ជាប់​ផ្លូវ​​ជាតិ​ក្នុង​ក្រុង ហើយ​សព្វថ្ងៃ​មាន​អា​ជីករ​លក់ដូរ​ចំនួន​ជាង​១០០​​គ្រួសារ ។ ផ្សារ​មួយ​នេះ ក៏ត្រូវ​គេ​ចាត់​ទុក​ថា ជា​ផ្សារ​ធំ​ទី​២​ក្នុង​​ទីប្រជុំជន​ក្រុង​ក្រចេះ បន្ទាប់​ពី​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព