លោក សម រង្ស៊ី​៖ ការ​ចោទ​របស់​តុលាការ​ជា​រឿង​កំប្លែង​នយោបាយ និង​ជាការ​ប្រមាថ​ឥស្សរជន​កំពូលៗ

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ហៅ​ការអះអាង​របស់​តុលាការ និង​រដ្ឋសភា ដែល​ចោទ​លោក​ថា ជា​«​ទណ្ឌិត​»​នោះ គឺជា​ការប្រមាថ​មើលងាយ​ដល់​ឥស្សរជន​កំពូលៗ ក្នុងន័យ​ថា «​គ្មាន​ដឹង​ខ្យល់​អ្វី​ទេ​» ដែល​ទទួលស្គាល់​លោក​ជា​តំណាងរាស្ត្រ ។ នេះ​បើតាម​សំណេរ​របស់លោក សម រង្ស៊ី ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ដោយ​ដាក់​ចំណងជើង​ថា «​រឿង​កំប្លែង​នយោបាយ​» ។​

​លោក សម រង្ស៊ី ដែល​កំពុង​នៅក្រៅ​ប្រទេស​នោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​៦ ធ្នូ ថា លោក​បាន​ចូលរួម​ស្បថសច្ចា​ប្រណិធាន​នៅ​ព្រះបរមរាជវាំង មុន​ចូលកាន់​តំណែង​ជា​អ្នក​តំ ណា​ង​រាស្ត្រ​ជាប់ឆ្នោត ក្រោម​ព្រះរាជា​ធីប​តី ព្រះមហាក្សត្រ​។ លោក​ថា ក្រៅពី​ព្រះមហាក្សត្រ ក៏មាន​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល និង​ប្រធាន គ​.​ជ​.​ប​. ដែល​សុទ្ធតែ​ឥស្សរជន​កំពូលៗ បានទទួល​ស្គាល់​លោក ជា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត ។​

​លោក សម រង្ស៊ី ដែល​បាន​ចាត់ទុកថា ការ​តាម​ចាប់ខ្លួន​លោក​ជា​រឿង​កំប្លែង​នយោបាយ​នេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​ការអះអាង​ដោយ​តុលាការ និង​ដោយ​រដ្ឋសភា ថ្មីៗ​នេះ ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ថា​ខ្ញុំ​មិនបាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ទេ ពីព្រោះ​ខ្ញុំ​ជា "​ទណ្ឌិត​" តាំងពី​យូរ​ឆ្នាំ​មកហើយ គឺជា​ការអះអាង​យ៉ាង​ងងើល ដែល​ប្រមាថមើលងាយ ឥស្សរជន​កំពូលៗ​ទាំងអស់ ដែល​បាន​ចូលរួម ពិធី​សច្ចាប្រណិធាន ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៤ នោះ ថា​ព្រះអង្គ សម្តេច និង ឯកឧត្ដម​ទាំងអស់នោះ «​គ្មាន​ដឹង​ខ្យល់​អី​ទេ​»​។​

​កាលពី​ថ្ងៃទី​៥ ធ្នូ លោក សម រង្ស៊ី ក៏បាន​រិះគន់​ដែរ​ថា ការ​កម្ចាត់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុជា គឺជា​ការឈានទៅរករ​បប​បក្ស​តែមួយ ពោលគឺ​សម័យមុន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ។ លោក សម រង្ស៊ី បាន​បន្ត​រិះគន់ថា អាជ្ញាធរ​កម្ពុជា​បច្ចុប្បន្ន ប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​រក​លេស​អនុវត្តន៍​វិធានការ ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​