​រថយន្ត​ឡង់​គ្រី​ស័​រពាក់​ស្លាក​លេខខ​.​ម បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ស្រាល​២​នាក់​

រាជធានី​ភ្នំពេញ​៖​អ្នកជិះ​ម៉ូតូ​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្ត​ឡង់​គ្រី​ស័​រពាក់​ស្លាក​លេខ​មរ​ភូមិន្ទ 2-2358 បើក​បុក​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់ ថ្ងៃទី​៦ ធ្នូ​ខែ ឆ្នាំ​២០១៥ នៅ​ផ្លូវ​៥៩៨​កែង​ផ្លូវ​១៩៦៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ឡង់​គ្រី​ស័​រ​ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​2-2358  បើកបរ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​៥៩៨​មកដល់​ផ្លូវ​១៩៦៦​បាន​បត់​ឆ្វេង គ្រានោះ​មាន​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ស្លាក​លេខ ភព​1 ន​-6150 ជិះ​គ្នា​២​នាក់ បើកបរ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​អ្នកបើក​ម៉ូតូ​ជា​អ្នក​ឌុប​បាក់ជើង​ស្តាំ​និង​បោក​ក្បាល​ទៅ​ថ្នល់​រងរបួស​ធ្ងន់​ចំណែក​អ្នកជិះ​ពី​ខាងក្រោយ​រងរបួស​ស្រាល​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​សំរាក​ព្យាបាល ឃឹម រ៉ានី ។ ចំណែក​អ្នកបើករថយន្ត​មាន​ប៉េអឹម​មកជួយ​អន្តរាគមន៍​ឡើង​រថយន្ត​ផ្សេង​មួយទៀត​ទៅ​បាត់​។​

​ក្រោយ​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​នរគ​បាល​ចរាចរណ៍​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​ដោះស្រាយ​ពេល​ក្រោយ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន នរគ​បាល​រាជធានី​ភ្នំពេញ​៕

​រថយន្ត​ឡង់​គ្រី​ស័​រពាក់​ស្លាក​លេខខ​.​ម បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ស្រាល​២​នាក់​
​រថយន្ត​ឡង់​គ្រី​ស័​រពាក់​ស្លាក​លេខខ​.​ម បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ស្រាល​២​នាក់​