​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​០២​នា់ និង​របួសធ្ងន់​ស្រាល​១១​នាក់

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល​២​នាក់ (​ស្រី​១​នាក់​)​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​,​មិន​គោរព​សិទ្ធិ​៣​លើក​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​០២​នា់ និង​របួសធ្ងន់​ស្រាល​១១​នាក់