​វិធី​សាមញ្ញ​ព្យាបាល​ការ​ឈឺចង្កេះ ចុក​រោយ​ចង្កេះ និង​ឈឺ​រាល​ទៅ​ជើង​

​វិធី​សាមញ្ញ​ព្យាបាល​ការ​ឈឺចង្កេះ ចុក​រោយ​ចង្កេះ និង​ឈឺ​រាល​ទៅ​ជើង​

​វិធី​ព្យាបាល​នេះ​អនុវត្ត​ទៅ​តាម​ក្បួន​វេជ្ជសាស្ត្រ​បុរាណ​របស់​ចិន​និង​រុស្ស៊ី​។​

​ការ​ឈឺចង្កេះ ចុក​រោយ​ចង្កេះ និង​ឈឺ​រាល​ចាក់​ដោត​ទៅ​ជើង​គឺ​ជា​ជំងឺ​ទូទៅ​មួយ ដែល​គេ​ឧស្សាហ៍​ជួបប្រទះ​ណាស់ ជាពិសេស​កាលណា​វ័យ​កាន់តែ​ចាស់​ទៅ​។ មាន​វិធី​ព្យាបាល​តាម​ក្បួន​វេជ្ជសាស្ត្រ​ជាច្រើន ចំពោះ​ជំងឺ​នេះ តែ​ក្បួន​ដែល​យើង​លើកយក​មក​និយាយ​នេះ​វា​សាមញ្ញ​និង​ងាយស្រួល​រៀបចំ​ជាងគេ​។ អ្វី​ដែល​អ្នកត្រូវការ​គឺ​ក្រដាស​អាលុយមីញ៉ូម​និង​កន្សែង​ធ្វើ​ពី​អំ​បោះ​។​

របៀប​ធ្វើ​៖ យក​ក្រដាស​អាលុយមីញ៉ូម​មក​រៀប​ក្រាល​ពីលើ​គ្នា​ឱ្យបាន​ពី​៥​ទៅ​៧​ស្រទាប់ ដោយ​ដាក់​កន្សែង​អំបោះ​នៅ​ចន្លោះ​ស្រទាប់​នី​មួយៗ​។ ស្រទាប់​ខាងលើ​ផុត​និង​ខាងក្រោម​ផុត​គឺជា​ក្រដាស​អាលុយមីញ៉ូម​។​

របៀប​ព្យាបាល​៖ យក​ក្រដាស​អាលុយមីញ៉ូម​ដែល​រៀប​រួច ម​ករុំ​លើ​ខ្នង ឬ​ចង្កេះ​ដែល​ឈឺចាប់​ឱ្យបាន​៣​ទៅ​៤​ដង​ក្នុង​១​ថ្ងៃៗ ម្តងៗ​ប្រហែលជា​២​ម៉ោង​។ ការឈឺចាប់​នឹង​បាន​ស្រាកស្រាន្ត​ទៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃក្រោយ​។​

អ្នក​ក៏​អាច​ប្រើ​ក្រដាស​អាលុយមីញ៉ូម​ព្យាបាល​ការឈឺ​ជើង បានដែរ​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។