ប្រើ​ក្រដាស​អាលុយមីញ៉ូម​ព្យាបាល​ការឈឺចាប់​

ប្រើ​ក្រដាស​អាលុយមីញ៉ូម​ព្យាបាល​ការឈឺចាប់​

​ពួក​គ្រូពេទ្យ​ចិន និង​រុស្ស៊ី​បាន​ប្រើ​ក្រដាស​អាលុយមីញ៉ូម​កាត់​បន្ថយ​ការឈឺចាប់​នៅលើ​រាងកាយ តាំងពី​យូរយារ​ណាស់​មកហើយ​។ វិធី​ព្យាបាល​នេះ​មាន​ប្រភពដើម​ចេញពី​វេជ្ជសាស្ត្រ​បុរាណ​ចិន ហើយ​ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​យកទៅ​សិក្សា​ពង្រីក​បន្ថែម​។​

​វិធី​អនុវត្ត គឺ​ត្រូវ​យក​ក្រដាស​អាលុយមីញ៉ូម​ទៅ​បិទ​នៅ​លើ​កន្លែង​ដែល​ឈឺចាប់ ទោះជា​ឈឺ​នៅ​ក ខ្នង ដៃ ជើង ឬ​សន្លាក់​ក៏ដោយ​។ គេ​ក៏​អាច​ប្រើ​ប្រើ​ក្រដាស​អាលុយមីញ៉ូម​ដើម្បី​ព្យាបាល​ការឈឺ​សរសៃប្រសាទ​ស៊ីយា​ទិច​(névralgie sciatique) ការ​ខូច​សន្លាក់ ការ​រលាក​សន្លាក់ និង​ការ​កក​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ បានដែរ​។​

គេ​នៅ​អាច​ប្រើ​ប្រើ​ក្រដាស​អាលុយមីញ៉ូម​បិទ​លើ​ស្នាមដំបៅ​ក្រោយ​ការវះកាត់ បាន​ថែម​ទៀត​។​

ម្យ៉ាងទៀត ក្រដាស​អាលុយមីញ៉ូម​ក៏​អាច​ប្រើ​កាត់បន្ថយ​ភាព​ត្រជាក់​បានដែរ​៖ យក​ប្រើ​ក្រដាស​អាលុយមីញ៉ូម​មក​រុំ​ជើង​ពី​៥​ទៅ​៧​ជាន់​ដោយ​ដាក់​សំឡី​ឬ​កន្សែង​អំបោះ​នៅ​ចន្លោះ​ស្រទាប់​នី​មួយៗ​។ រុំ​ទុក​មួយ​ម៉ោង​ដកចេញ​ម្តង ហើយ​រៀប​រុំ​ឡើងវិញ​ក្នុងពេល​២​ម៉ោង​ក្រោយមក​។ ធ្វើ​យ៉ាងនេះ​ឱ្យបាន​៣​ដង​ក្នុង​មួយថ្ងៃ និង​គ្រប់​មួយ​សប្តាហ៍​។​

អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី លោក A. V. Skvorcov បាន​ពន្យល់ថា ក្រដាស​អាលុយមីញ៉ូម​គឺជា​ឱសថ​ប្រឆាំងនឹង​ការ​រលាក​យ៉ាង​សក្តិ​សិទ្ធ អាស្រ័យ​ដោយ​វា​មាន​ថាមពល​ដែល​បានមក​ពី​ថាមពល​ព្រះអាទិត្យ យក​មក​ស្តុក​ទុក​។ ហើយ​បើ​តាម​ក្បួន​វេជ្ជសាស្ត្រ​បុរាណ​ចិន "​រាងកាយ​របស់​យើង​មាន​កោសិកា​ដែល​ស្ថិត​នៅ​លាយឡំ​ជាមួយ​នឹង​ដែន​ថាមពល​របស់​ផែនដី​។ បើកាលណា​ដែន​នោះ​ប្រែប្រួល ចរន្ត​ថាមពល​ដែល​រត់​ទៅ​រក​កោសិកា​ដើម​ក៏​រអាក់រអួល​ដែរ​។ ក្រដាស​អាលុយមីញ៉ូម​អាចជួយ​ឱ្យ​ស្តុក​ថាមពល ដែល​នឹង​ធ្វើឱ្យ​វា​រត់នៅ​ក្នុង​បំពង់លំ​ហូ​រ​(méridiens)​បាន​ដូច​ធម្មតា​បាន​។​"

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។