នារីម្នាក់បិះនឹងស្លាប់ ដោយសារកៅស៊ូចងសក់

អាមេរិក៖ នារីវ័យក្មេងម្នាក់ បិះនឹងបាត់បង់ជីវិត ដោយសារតែ កៅស៊ូចងសក់ ដែលនាងពាក់នៅនឹងដៃ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Audrey Koop ជាអ្នករស់នៅទីក្រុង Louisville  បានទៅជួបគ្រូពេទ្យ ធ្វើការលាង សំអាតមុខរបួស ដើម្បីកំចាត់មេរោគ ក្រោយពី កដៃរបស់នាង ចាប់ផ្ដើមឡើងក្រហម និងពក នៅពេលដែលនាងកំពុងតែរើផ្ទះ ហើយនាងយល់ថា ប្រហែលជាត្រូវសត្វពីងពាងខាំ។ យ៉ាងណាមិញ ការលាងសំអាតនេះ មិនបានធ្វើឲ្យ ស្នាមរបួសនេះបាត់ និងស្រាកស្រាន្ដនោះទេ តែវាបែរជារីកធំ ទើបនាងសម្រេចចិត្ដទៅកាន់ មន្ទីពេទ្យធំ។

នៅក្នុងនោះ នាងត្រូវបានបញ្ជូនទៅធ្វើការវះកាត់ ភ្លាមៗ ដើម្បីបង្ហូរខ្ទុះក្នុងដុំពកនោះ ដែលនេះជាសំណាងល្អ ដែលខ្ទុះនេះ មិនទាន់ជ្រាបចូលទៅក្នុង ឈាមដែលបណ្ដាលឲ្យមានជាតិពុលនោះ។ ជាមួយគ្នានោះ គេបានរកឃើញមូលហេតុថា ករណីមួយនេះកើតឡើងដោយសារតែ បាក់តេរីដែលមានជាប់នឹងកៅស៊ូ ឬប្រដាប់ចងសក់របស់នាង ដែលនាងពាក់នៅ នឹងកដៃ ជាប់នឹងស្បែកដៃនាង។ មួយវិញទៀត បាក់តេរីនេះ បានចូលទៅក្នុងប្រព័ន្ធឈាមនាង តាមរយៈ រន្ធញើស និង រន្ធរោម ទើបបណ្ដាលឲ្យមាន ការឆ្លងមេរោគដំណាក់កាលខ្លាំងបែបនេះ និងនាងត្រូវទទួល ការធ្វើការវះកាត់ភ្លាមៗ។

ក្រោយពីការវះកាត់ នាងក៏ជាសះស្បើយ យ៉ាងឆាប់រហ័ស និងនាងសន្យាថា នឹងឈប់ពាក់កៅស៊ូ ចងសក់​នៅនឹង កដៃទៀតហើយ។

ចុះប្រិយមិត្ដធ្លាប់មាន បទពិសោធន៍បែបនេះដែរឬទេ?

នារីម្នាក់បិះនឹងស្លាប់ ដោយសារកៅស៊ូចងសក់
រូបភាពនាង  Audrey Koop

នារីម្នាក់បិះនឹងស្លាប់ ដោយសារកៅស៊ូចងសក់នារីម្នាក់បិះនឹងស្លាប់ ដោយសារកៅស៊ូចងសក់នារីម្នាក់បិះនឹងស្លាប់ ដោយសារកៅស៊ូចងសក់
រូបភាព ស្នាមហើម និងរបួស បន្ទាប់ពី ឆ្លងបាក់តេរីពីក្រោម កៅស៊ូចងសក់

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត