តេជោ សែន ក្រើនរំលឹក ឲ្យមន្រ្តីជួយសង្រ្គោះស្រូវកសិករ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០១៥ បានថ្លែងការណ៍អំពាវនាវ ឲ្យមន្រ្តីរាជការយកចិត្តទុកដាក់ ដល់ការជួយអន្តរាគមន៍ បូមទឹក ដាក់ស្រូវប្រជាកសិករ ក្នុងគ្រាដែលកសិកម្មឆ្នាំនេះ ជាពិសេស ទាំងស្រូវវស្សា និង ស្រូវប្រាំង កំពុងប្រឈមនឹងការខ្វះខាតទឹក។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានកត់សម្គាល់ថា  កសិកម្មឆ្នាំនេះ ពិសេសដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំង បាននិងកំពុងប្រឈមនឹងការខ្វះខាតទឹក។ ក្នុងសភាពការណ៍បែបនេះ ជាមួយនិងវិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញ រួចមកហើយនោះ”។

សម្តេច តេជោ បានមានប្រសាសន៍ បន្ថែមថា “ត្រូវអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវទុកឲ្យស្រូវខូចនៅតំបន់ដែលមានប្រភពទឹកនោះឡើយ។ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ ត្រូវចាត់តាំងកម្លាំង ចុះជួយច្រូតកាត់ប្រមូលផល សំរាប់គ្រួសារដែលខ្វះកម្លាំងពលកម្ម (ចាស់ជរា ស្ត្រីមេម៉ាយជនពិការ គ្រួសារយុទ្ធជន)”។

មិនតែប៉ុណ្ណោះ សម្តេច ហ៊ុន សែន ក៏បានស្នើ ស្ថាប័នកសិកម្ម ត្រូវផ្ដល់ពូជដំណាំ ដល់ប្រជាកសិករ ដែលមិនអាចធ្វើស្រែប្រាំង បានជំរុញឲ្យពួកគាត់ ដាំដុះដំណាំ រួមផ្សំវិញ និងត្រូវត្រៀមអន្តរាគមន៍ កំចាត់សត្វបំផ្លាញដំណាំ និងទប់សា្កត់ជំងឺសត្វគ្រប់ប្រភេទ។

សម្តេច ក៏បានស្នើឲ្យស្ថាប័នហិរញ្ញវត្ថុ និងធនាគារត្រូវធ្វើការជាមួយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីរកវិធីអនុគ្រោះ មួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេល សង ឬពន្យារពេលសង ដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ ទប់ស្កាត់ ការឆ្លៀតឱកាស រឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាក ដោយសារគ្រោះធម្មជាតិ ៕

តេជោ សែន ក្រើនរំលឹក ឲ្យមន្រ្តីជួយសង្រ្គោះស្រូវកសិករ

តេជោ សែន ក្រើនរំលឹក ឲ្យមន្រ្តីជួយសង្រ្គោះស្រូវកសិករ

តេជោ សែន ក្រើនរំលឹក ឲ្យមន្រ្តីជួយសង្រ្គោះស្រូវកសិករ