ប្រជាពលរដ្ឋ ៥៧ គ្រួសារ នៅ​ស្រុក​អង្គរធំ ខេត្តសៀមរាប ដាក់​ញត្តិ ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ហ៊ុនសែន ក្នុង​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆាំ្ន​២០១៥ វេលា​ម៉ោង ៧ និង ៣០​នាទី​ព្រឹក​នេះ ប្រជា​​ពលរដ្ឋ​​ចំនួន ៥​នាក់ តំណាងអោយ​ ៥៧​គ្រួសារ មកពី​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បានមក​ដាក់​ញត្តិ​ជូន​ខុ​ទ្ទ​ការ​ល័យ​​ស​មេ្ដ​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំ​អោយជួយ​អន្តរាគមន៍ ដោះស្រាយ​ដីស្រែ​ចំនួន​ ១៣៨,៥ ហិច​តា​។ ដី​នោះ មាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្នុង​ញត្តិ​នោះ បាន​លើកឡើងថា ប្រជាពលរដ្ឋ​រស់​នៅលើ​ដី​នោះ តាំងពី​ឆាំ្ន​១៩៩៧ រហូតដល់​ឆាំ្ន​២០០៩ ស្រាប់តែ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា បាន​បើក​ទំនប់ទឹក បណ្ដាលអោយ​លិច​ស្រែ​របស់​ប្រជាពលរដ្ឋ មិនអាច​ដាំ​ដុះ​បាន​។ ក្រុម​ប្រជាពលរដ្ឋ ស្នើសុំ​ទាមទារ​សំណង​ពី​អាជ្ញាធរ​ជាតិ​អប្សរា នូវ​តម្លៃ​ដី ១​ម៉ែត្រការ៉េ ០,៤ ដុល្លារ​អាមេរិក លើ​ផ្ទៃដី ១៣៨,៥ ហិកតា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ៥៧​គ្រួសារ មានលទ្ធភាព​ទៅ​ទិញ​ដី​កន្លែង​ផ្សេង​៕​