​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​ធ្នូ ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១១​នាក់​

ភ្នំពេញ: នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​៨​លើក យប់​៦​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ (​ប្រុស​) អ្នករបួសធ្ងន់​៩​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​២​នាក់ (​ស្រី​១​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប​១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង ។ មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៣​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​,​មិន​គោរព​សិទ្ធិ ៣​លើក​៕V/S