ទាហាន​កងពលតូច​ថ្មើរជើង​លេខ​៧០ មួយក្រុម​ទៀត បញ្ចប់​វគ្គ​បណ្តុះបណ្តាល​

ភ្នំពេញ: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ពលទាហាន ជំនា​ន់ទី​២ នៃ​កងពលតូច​ថ្មើរជើង​លេខ​៧០ ​នៅ​សាលា​កំបូល នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​។​

​ក្នុង​ពិធី​នោះ ក៏មាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងពលតូច​លេន​៧០ លោក ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ ឧ​ត្ត​ម​សេនីយ៍ ស្នងការ នាយក​សាលា លោកនាយ​ការិយាល័យ ព្រមទាំង​នាយទាហាន​ជាច្រើនរូប​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អឿ សាវ៉ន បាន​ប្រាប់​ឱ្យដឹងថា សិក្ខាកាម​មាន​ចំនួន ២១៥​នាក់ កម្មវិធី​ហ្វឹកហ្វឺន​សម្រាប់​វគ្គ​នេះ មាន​រយៈ​សរុប​ចំនួន ៣​ខែ ស្មើនឹង ១៣​សប្តាហ៍ ១​ថ្ងៃ ស្មើនឹង ៩២​ថ្ងៃ ស្មើនឹង ៦៤៤​ម៉ោង ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥៕​