រកឃើញក្រុមខ្លាំងនៃមណ្ឌលខេត្តសៀមរាប

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍ Sposor Futsal-Cup វគ្គ​ប្រកួត​ជម្រុះ​តាម​តំបន់​បានបញ្ចប់​ការប្រកួត​សម្រាប់​មណ្ឌល​ខេត្តសៀមរាប​ហើយ ។​

​     ​លោក​សឹម សាន​ត្រាន​ដែលជា​អ្នកគ្រប់គ្រង​ការប្រកួត​បាន​និយាយ​ឲ្យ​ដឹងថា​សម្រាប់​ មណ្ឌល​ខេត្តសៀមរាប​មាន​ក្រុមបាល់ទាត់​ចូលរួម​ចំនួន ២៦​ក្រុម ដែល​ការប្រកួត​អនុវត្តន៍​តាម​រូបមន្ត​ជម្រុះ​ដដែល​គឺ​ក្រុម​ចាញ់​ដើរចេញ ។​

​     ​នៅ​មណ្ឌល​សៀមរាប​នេះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​លេង​តាម​រូបមន្ត​ ជួបគ្នា ២ ដង តែ​ទោះជា​យ៉ាងណា​ក៏​ក្នុងចំណោម​ក្រុម​ទាំង ២៦​នេះ​មានតែ ២ ក្រុម​ប៉ុណ្ណោះ​ដែលមាន​សំណាង​ឡើងមក​លេង​បន្ត​វគ្គ​១០​ក្រុម​ចុងក្រោយ​នៅ​ រាជធានី​ភ្នំពេញ ។ ចំពោះ ២៤​ក្រុម​ទៀត​ខ្ទាត​ចេញពី​ការប្រកួត​ត្រឹមនេះ ។​

​     ​២​ក្រុម​ដែល​ប្រកួត​គ្នាដ​ល់វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​គឺ​ក្រុម​សៀមរាប FC ឈ្នះ​ក្រុម​LEGENDS FC ៦ ទល់ ៣ ។​ក្រុម​ទាំង ២ នេះ​បាន​ឡើង​លេង​បន្ត​វគ្គ​១០​ក្រុម​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ ។​

​     ​ពេលនេះ​ការប្រកួត​ជម្រុះ​បញ្ចប់​បាន ៣​មណ្ឌល​ហើយៗ​៦​ក្រុម​មកពី​មណ្ឌល​ទាំង ៣​នេះ​នៅ​អង្គុយ​រង់ចាំ ៤ក្រុម​ទៀត​មកពី​មណ្ឌល​ខេត្តកំពង់ចាម និង ខេត្ត​ព្រះសីហនុ ។​

​    ​លេខ ១​មណ្ឌល​រាជធានី​ភនំបេញ​គឺ​ក្រុម Victory FC លេខ ២ ក្រុម​Ov Mal ។ ចំពោះ​មណ្ឌល​ខេត្តបាត់ដំបង​លេខ ១ ក្រុម FC-Crown និង លេខ ២ ក្រុម Gabana FC ។
សម្រាប់​មណ្ឌល​ខេត្តសៀមរាប​ដែល​ទើបតែនឹង​បញ្ចប់​ នោះ​លេខ ១ ក្រុម​សៀមរាប FC និង លេខ ២ ក្រុម LEGENDS-FC ។​