Man Utd បើក​ភ្លើង​ខៀវ​ឲ្យ​ Van Gaal ទិញ​ CR7, Neymar & Bale

Man Utd បើក​ភ្លើង​ខៀវ​ឲ្យ​ Van Gaal ទិញ​ CR7, Neymar & Bale

ក្រុម​បិសាច​ក្រហម​ Manchester United បាន​បើក​ភ្លើង​ខៀវ​ឲ្យ​អ្នកចាត់ការ​ Louis van Gaal ​ដើម្បី​អាច​ទិញ​យក​ Cristiano Ronaldo, Gareth Bale និង​ Neymar។ នេះ​បើ​តាម​សារព័ត៌មាន Sunday Mirror Sport ​បាន​ចុះ​ផ្សាយ។

 

Man Utd បើក​ភ្លើង​ខៀវ​ឲ្យ​ Van Gaal ទិញ​ CR7, Neymar & Bale

 

Man Utd ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ខក​ចិត្ត​​​ជា​ថ្មី​ទៀត​ នៅ​កីឡដ្ឋាន​ Old Trafford ​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បាន​ត្រឹម​ស្មើ​​ West Ham ​ដោយ​គ្មាន​គ្រាប់​បាល់ និង​ជា​ការ​ស្មើ​លើក​ទី​៦​រដូវ​​កាល​នេះ ហើយ​នេះ​ជា​ហេតុផល​មួយ ​ធ្វើ​ឲ្យ​គេ​យល់​ថា​ក្រុម​​បិសាច​ក្រហម​ កំពុង​ជួប​​វិបត្តិ​ខ្សែ​ប្រយុទ្ធ​ខ្លាំង។

 

​​បើ​តាម​ Sunday Mirror Sport បាន​ឲ្យ​ដឹង​ថា Man Utd នឹង​នាំ​យក​កីឡាករ​លំដាប់​ពិភពលោក​យ៉ាង​តិច​ម្នាក់​ទៅ​កាន់​ Old Trafford បន្ទាប់​ពី​លោក​ Van Gaal លើក​ឡើង​ថា ក្រុម​របស់​លោក​បច្ចុប្បន្ន​មិន​ល្អ​គ្រប់​គ្រាន់ ដើម្បី​ឈ្នះ​ UEFA Champions League ទេ។

 

អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​ Van Gaal និង​​បុគ្គលិក​ថ្នាក់​លើ​របស់​ក្លិប​យល់​ថា Man Utd បាន​បាត់បង់​តារា​សំខាន់ៗ​​ជា​ច្រើន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ហើយ​​ក្លិប​គ្រោង​នឹង​ទិញ​យក​តារា​ឆ្នើម​ៗ​ទៅ​ចូល​រួម​វិញ ដោយ​ក្នុង​នោះ​មាន​ទាំង​ Ronaldo, Bale និង​ Neymar ផង​ដែរ។

 

​ប្រភព​ខាង​លើ​ដដែល​​បាន​បន្ថែម​ថា៖ “ក្លិប​ដូច​ជា​ Manchester United ​ត្រូវ​តែ​មាន​កីឡាករ​យ៉ាង​​តិច​​ម្នាក់ ដែល​​​មាន​ឈ្មោះ​​នៅ​ក្នុង​បញ្ជី​ Top 10 របស់​ពាន​រង្វាន់​ Ballon d’Or”៕

 

-ចុចអាន៖ Van Gaal ​​ថា​បើ Man Utd ​មាន Suarez ​ឬ Aguero ​នឹង​អាច​រក​គ្រាប់​បាល់​យ៉ាង​ស្រួល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror