ចាន់ រតនា ​បន្ទាប់​ពី​បាន​សងសឹក សំ អាង​ឌុន ​ចង់​ប៉ះ​ជើង​ខ្លាំង​បរទេស

ចាន់ រតនា ​បន្ទាប់​ពី​បាន​សងសឹក សំ អាង​ឌុន ​ចង់​ប៉ះ​ជើង​ខ្លាំង​បរទេស

អ្នក​លេង​ក្បាច់​គុន​ចម្រុះ​ក្នុង​ទ្រុង ចាន់ រតនា ​ក្រោយ​ពី​បាន​យក​ឈ្នះ ​សំ អាង​ឌុន​ នៅ​​ទឹក​ទី​១ ក្នុង​​កម្មវិធី Kingdom of Khmer ​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​មក រូបគេ​ចង់​វ៉ៃ​ជាមួយ​កីឡាករ​បរទេស​ម្ដង​នៅ​ប្រកួត​ក្រោយ មិន​ចង់​វ៉ៃ​ជាមួយ​កីឡាករ​ខ្មែរ​ទៀត​ទេ។

 

 ចាន់ រតនា ​បន្ទាប់​ពី​បាន​សងសឹក សំ អាង​ឌុន ​ចង់​ប៉ះ​ជើង​ខ្លាំង​បរទេស

ចាន់ រតនា ស្ដាំ និង សំ អាងឌុនឆ្វេង

 

ចាន់ រតនា ​បាន​បកស្រាយ​រឿង​មិន​ចង់​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​នៅ​ប្រកួត​ក្រោយ​ថា​៖ ” ខ្ញុំ​អត់​សូវ​ចង់​ប៉ះ​ជាមួយ​កីឡាករ​ខ្មែរ​ដូច​គ្នា​ទៀត​ទេ ។ ខ្ញុំ​ចង់​ឱ្យ​កីឡាករ​ខ្មែរ​យើង ​មាន​ឱកាស​បាន​ទៅ​វ៉ៃ​ជាមួយ​បរទេស​ឱ្យ​ច្រើន ដើម្បី​យើង​មាន​បទ​ពិសោធន៍​ជាមួយ​គេ មិន​ចង់​ឱ្យ​ខ្មែរ​វ៉ៃ​តែ​ជាមួយ​ខ្មែរ​ទេ ព្រោះ​ឈ្នះ​ក៏​មិន​សូវ​មាន​ន័យ​អី​ដែរ”។ ជើង​ខ្លាំង​ដែល​សំបូរ​ទៅ​ដោយ​ក្បាច់​ពិសេស​ៗ រូប​នេះ​បាន​បន្ត​ទៀត​ថា ខ្លួន​មាន​ចំណុច​ខ្សោយ​មួយ​គឺ​ស្លូត​ពេក​ពេល​ប្រកួត ដែល​ពេល​ខ្លះ​វា​អាច​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​ដៃ​គូ​មាន​សង្ឃឹម​ច្រើន ដូច្នេះ​ទៅ​ថ្ងៃ​មុខ​រូបគេ​នឹង​ធ្វើ​ហាត់​បន្ថែម​ដើម្បី​ឱ្យ​ចេះ​ប្រើ​ទឹក​មុខ​កាច​ដើម្បី​បំបាក់​ទឹក​ចិត្ត​សត្រូវ។

 

ចាន់ រតនា ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​វាយ​ក្នុង​ទ្រុង​នេះ​ក្នុង​ឆ្នាំ​២០១៤ បន្ទាប់​ពី​រូប​គេ​បញ្ចប់​អាជីព​ប្រដាល់សេរី។ ៤​ប្រកួត​របស់​ រតនា ​ដែល​វាយ​ក្នុង​ទ្រុង រូបគេ​ឈ្នះ​៣​ចាញ់​១ ដោយ​ចាញ់ សំ អាងឌុន ដោយ​ប្រកួត​ខុស​លក្ខខណ្ឌ ខណៈ​ដែល​៣​ប្រកួត​ដែល​ឈ្នះ​គឺ​ឈ្នះ ​ប្រាក់ ចាន់ស៊ីន , ឈ្នះ​កីឡាករ​ហ្វីលីពីន  Ramon Gonzalez ក្នុង​ទឹក​ទី​១​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ចុង​ក្រោយ​សងសឹក សំ អាងឌុន​បាន​សម្រេច​ត្រឹម​ទឹក​ទី​១​នៅ​ព្រឹត្តិការណ៍ Kingdom Of Khmer ​របស់ One Championship ៕

 

ចាន់ រតនា ​បន្ទាប់​ពី​បាន​សងសឹក សំ អាង​ឌុន ​ចង់​ប៉ះ​ជើង​ខ្លាំង​បរទេស

 

ចាន់ រតនា ​បន្ទាប់​ពី​បាន​សងសឹក សំ អាង​ឌុន ​ចង់​ប៉ះ​ជើង​ខ្លាំង​បរទេស

 

ចាន់ រតនា ​បន្ទាប់​ពី​បាន​សងសឹក សំ អាង​ឌុន ​ចង់​ប៉ះ​ជើង​ខ្លាំង​បរទេស

 

ចាន់ រតនា ​បន្ទាប់​ពី​បាន​សងសឹក សំ អាង​ឌុន ​ចង់​ប៉ះ​ជើង​ខ្លាំង​បរទេស

 

អត្ថបទ៖ មុន្នី រម្យ