Real Madrid បាន​បាល់​ប៉េណាល់ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិ La Liga

Real Madrid បាន​បាល់​ប៉េណាល់ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិ La Liga

ក្រុម​យក្ស​អេស្ប៉ាញ Real Madrid គឺជា​ក្រុម​ដែល​បាន​បាល់​ពិន័យ១១ម៉ែត្រ​ច្រើន​ជាងគេ​ក្នុងប្រវត្តិសាស្ត្រ​​​​លីក​កំពូល​អេស្ប៉ាញ La Liga ដែល​មាន​អាយុ​៨៥ឆ្នាំ​ គិត​ចាប់​ពីឆ្នាំ១៩២៨មក។

 

ទិន្នន័យ​ខាងលើ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ ប្រវត្តិ និង​ស្ថិតិ​របស់មជ្ឈមណ្ឌលបាល់ទាត់​នៃ​ប្រទេស​អេស្ប៉ាញ។

 

Real Madrid បាន​បាល់​ប៉េណាល់ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិ La Liga

 

របាយការណ៍​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​ម៉ិកស៊ិក​របស់ Real Madrid កីឡាករ Hugo Sanchez គឺជា​អ្នក​ទាត់​បាល់​ប៉េណាល់ទី​ច្រើន​ជាង​គេ ខណៈ​លោក Andoni Zubizarreta អតីត​អ្នកចាំទី Barcelona ជា​អ្នក​សង្គ្រោះ​បាល់​ប៉េណាល់ទី​បាន​ច្រើន​ជាងគេ ។

 

ចាប់​តាំង​ពី​រដូវកាល ១៩២៨-១៩២៩ មាន​ការ​ផ្ដល់​បាន​ប៉េណាល់ទី​នៅ​ក្របខ័ណ្ឌ La Liga ចំនួន ៦៥១៤ ដង ក្នុង​នោះ ៤៨៣០ ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី (ស្មើនឹង ៧៤,១៥%) ហើយ ១៦៨៤ (២៥,៨៥%) ផ្សេងទៀត ត្រូវ​អ្នកចាំទី​ចាប់​ជាប់ ស៊ុត​បុក​បង្គោល​ទី ឬ​ក៏​ទាត់​មិន​ប៉ះ​ទី​តែ​ម្តង។

 

Real Madrid ត្រូវ​អាជ្ញា​កណ្ដាល​ផ្ដល់​ប៉េណាល់ទី​ឲ្យ​ចំនួន ៤៨៧ដង ច្រើន​ជាង​គេ ស្រប​ពេល​ក្រុមទី២គឺ Barcelona ៤៦០ដង, Atletico ៤៣៧, Valencia ៤១៤, Athletic Club ៣៧៣ដង។ Valenciaគឺជា​ក្រុមដែល​បង្ក​កំហុស​កើត​មាន​បាល់​ប៉េណាល់ទី​ច្រើន​ជាង​គេ ពោល​គឺ៣៦០ដង តាម​ពី​ក្រោយ​ដោយ Espanyol ៣៥៨ដង Athletic Club ៣៤២ដង Barcelona ៣៣២ និង Sevilla ៣៣១ដង។

 

Real Madrid បាន​បាល់​ប៉េណាល់ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិ La Liga

 

កីឡាករ Hugo Sanchez ទាត់​ប៉េណាល់​ទី​បាន​ច្រើន​ជាង​គេ​ពោល​គឺ ៧១ដង ចូល ៥៦គ្រាប់ ខណៈ Cristiano Ronaldo ទាត់ ៥២ដង ចូល ៤៧គ្រាប់។ ដោយឡែក​ការ​ប្រកួត​ដែល​មាន​បាល់​ប៉េណាល់ទី​ផ្តល់​ឲ្យ​ច្រើន​ជាង​គេ គឺ​កើតឡើង​រវាង ក្រុម Oviedo និង Valladolid កាល​ពី​ខែឧសភា ឆ្នាំ១៩៩៦ ដោយ​កាល​ណោះ​ម្ចាស់​ផ្ទះ Oviedo បាន​បាល់ប៉េណាល់ទី ២គ្រាប់ ក្រុម​ភ្ញៀវ​បាន​បាល់​ប៉េណាល់ទី ៤គ្រាប់ បញ្ចប់​លទ្ធផល​គឺ ម្ចាស់ផ្ទះ Oviedo ចាញ់ Valladolid ៣-៨ ៕

 

ចុចអាន៖ La Liga៖ ពាន​ប្រយុទ្ធ, ​ចាំទី​ បាន​ទៅ​ Barca ខណៈ​​ការពារ, បម្រើ​ បាន​ទៅ Real

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english