​តួ​ក​គី​ស្វែង​រក​ដៃគូ​ថ្មី​ជំនួស​រុស្ស៊ី​ក្នុងការ​ផ្គត់ផ្គង់​ថាមពល

តួ​ក​គី​៖​ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាន​ថ្លែងថា ប្រទេស​តួ​ក​គី​នឹង​ផ្លាស់ប្តូរ​ដៃគូ​ផ្គត់ផ្គង់​ថាមពល​ថ្មី​ជំនួស​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ភាព​តានតឹង​នៅតែ​បន្ត​កើតមានឡើង​ដោយសារ​យន្តហោះ​របស់រ​ដ្ឋា​ភិ​បាល​អង់កា​រ៉ា​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​។ នេះ​បើ​យោងតាម ភ្នាក់ងា​សារព័ត៌មាន Xinhua​។​

​លោក Erdogan បាន​បញ្ជាក់ថា ប្រទេស​រុស្ស៊ី​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ឧស្ម័ន​ធម្មជាតិ​ធំ​ជាង​របស់​ប្រទេស​តួ​ក​គី ប៉ុន្តែ​ដៃគូ​ផ្គត់ផ្គង់​ថា​ពល​សម្រាប់​ប្រទេស​តួ​ក​គី មិន​មែនមាន​តែមួយ​នោះទេ​។ ប្រធានាធិបតី​រូបនេះ​បន្តថា វា​ពិតជា​អាចទៅរួច​ក្នុងការ​ស្វែងរក​ប្រទេស​ផ្ត​ត់​ផ្គង់​ថាមពល​ផ្សេងទៀត​។​

​គួរ​បញ្ជាក់ថា កន្លងមក​ប្រទេស​តួ​ក​គី បាន​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ប្រភព​ថាមពល មាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ពី​បរទេស ដោយបាន​នាំចូល​ថាមពល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​រហូតដល់​៩៨​ភាគរយ និង​នាំចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ចំនួន ៩០​ភាគរយ​៕

​តួ​ក​គី​ស្វែង​រក​ដៃគូ​ថ្មី​ជំនួស​រុស្ស៊ី​ក្នុងការ​ផ្គត់ផ្គង់​ថាមពល