នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ឃាត់​ខ្លួន​ជន​ជាតិអាល្លឺ​ម៉ង់​ម្នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន

ខេត្ត​ព្រះ​សីហនុ ៖ នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ធ្នូ ២០១៥ បាន​ឃាត់​ខ្លួន​ជន​ជាតិ​អាល្លឺ​ម៉ង់​ម្នាក់​ ស្ថិត​នៅ​ក្រុម​១០ ភូមិ​១ សង្កាត់​លេខ​៣ ពាក់​ព័ន្ធ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​។

ជន​សង្ស័យ​ឈ្មោះ Josch Karoy ជន​ជាតិ​អាល្លឺ​ម៉ង់​ ចូល​មក​កម្ពុជា ក្នុង​នាម​ជា​ភ្ញៀវ​ទេស​ចរ​។

វត្ថុ​តាង​ដែលសមត្ថ​កិច្ច​​ចាប់​យក​រួម​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន Ice ១កញ្ចប់​ ទម្ងន់​៤,៤ក្រាម ជញ្ជីងសម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង​ សម្ភារ និង​ថ្នាំ​សម្រាប់​រួម​ភេទ​មួយ​ចំនួន​ធំ។

ក្រោយ​ពី​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ ៕