មាន សូនីតា៖ ផន​មិន​បាច់ Make up ច្រើន​ មិន​ចំណាយ​ពេល​យូរ​ ក៏​ស្អាត​ដែរ


មាន សូនីតា៖ ផន​មិន​បាច់ Make up ច្រើន​ មិន​ចំណាយ​ពេល​យូរ​ ក៏​ស្អាត​ដែរ

មាន សូនីតា ជា​តារា​សម្ដែង និង​ពិធី​ការិនី​មួយ​រូប ​ដែល​មាន​ការ​មមាញឹក​ស្ទើរ​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង​ក្នុង​ការ​ថែរក្សា​សម្ផស្ស​។ ប៉ុន្តែ​សម្រាប់​ខែ​ធ្លាក់​ខ្យល់ ​កញ្ញា​​ត្រូវ​តែ​ថែរក្សា​ស្បែក​មុខ​ជា​ពិសេស​បំផុត​។ អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​នាង​នៅ​តែ​មាន​ស្បែក​មុខ​​ស​ ម៉ដ្ដ​ រលោង​​នោះ? ខាង​ក្រោម​នេះ សូនីតា នឹង​ចែក​ចាយ​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​​សភាព​ខ្មៅ​ស្រអាប់ គ្រើម​ មិន​រលោង និង​​វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​ស្បែក​មុខ​ឲ្យ​នៅ​តែ​ស្អាត​ក្មេង​ជាង​វ័យ​មិន​ចាំ​បាច់​ចំណាយ​ពេល​យូរ​ក្នុង​ការ​ Make up ក៏​ស្អាត​ដែរ៖

 

មាន សូនីតា៖ ផន​មិន​បាច់ Make up ច្រើន​ មិន​ចំណាយ​ពេល​យូរ​ ក៏​ស្អាត​ដែរ

 

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្ងួត ​ខ្មៅ​មិន​រលោង​មាន​មុន​ច្រើន​គឺ៖
ការ​ប្រើ​ផលិតផល​ច្រើន​មុខ​ពេក និង​មិន​បាន​លាង​សម្អាត​ស្បែក​មុខ​ឲ្យ​បាន​ស្អាត​ល្អ​ក្រោយ​ពេល ​Make up ហើយ។ ព្រោះ​ស្បែក​មុខ​ក៏​ត្រូវ​ការ​ដក​ដង្ហើម​ដែរ ​វា​អាច​កក​កាក​សំណល់​នៅ​លើ​ផ្ទៃ​មុខ ដែល​​អាច​បង្ក​ឲ្យ​ទៅ​ជា​កើត​មុន និង​ស្នាម​ជាំ​ខ្មៅ​ផ្សេងៗ​។
មួយវិញទៀត ធូលី ផ្សែង​ពុល រួម​ទាំង​អាកាសធាតុ​ផ្លាស់​ប្ដូរ​ពី​ត្រជាក់​មក​ក្ដៅ ហើយ​ថែមទាំង​មាន​ខ្យល់​ស្ងួត​ធ្លាក់​មក​ជា​មួយ​ផង រឹត​តែ​ធ្វើ​ឲ្យ​ស្បែក​មុខ​ខ្វះ​សំណើម ប្រែ​ទៅ​ជា​ស្ងួត​បែក​ស្រកា។

 

វិធី​សាស្ត្រ​ដើម្បី​រក្សា​ស្បែក​មុខ៖
ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ​ឧស្សាហ៍​ម៉ាស្សា​មុខ​ដោយ​ប្រើ​វិធី​ធម្មជាតិ​ដូចជា​បិទ​ផ្លែ​ត្រសក់​ដែល​អាច​បន្តឹង​ស្បែក​មុខ​បាន​ល្អ។ នៅ​ពេលព្រឹក​ត្រូវ​លាង​សម្អាត​មុខ​ដោយ​ប្រើ​ហ្វូម​ផន​ពណ៌​ខ្មៅ (Pure White) ជា​មួយ​ទឹក​ស្អាត​ ព្រោះ​វា​អាច​លាង​ជម្រះ​ធូលី​ដី​ដែល​ជាប់​នៅ​លើ​ផ្ទៃ​មុខ​បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ម៉ដ្ឋ​ និង​ភ្លឺ​រលោង​ពី​ខាង​ក្រៅ​ទៀត​ផង។​ បន្ទាប់​មក​ត្រូវ​ប្រើ​ផន (flawless White day cream) ព្រោះ​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​អាច​ដកដង្ហើម​ចេញ​ចូល​បាន​ល្អ ផ្ដល់​សំណើម និង​ការពារ​ស្បែក​មុខ​ពី​កាំរស្មី UV។

 

គុណសម្បត្តិ​ដ៏​ប្លែក​ជាង​គេ​របស់​ផន flawless White day cream ដែល​តារា​សម្ដែង​រូប​នេះ​ពេញ​​ចិត្ត និង​មិន​អាច​រំលង​បាន​នោះ​គឺ​ត្រង់​ថា ​ក្រៅ​ពី​ជួយ​ការ​ពារ​ស្បែក​ឲ្យ​កាន់​តែ​រលោង​បែប​ធម្មជាតិ​ហើយ​នោះ ​គឺ​អាច​ធ្វើ​ជា​ម្សៅ​ទ្រនាប់​ដោយ​គ្រាន់​តែ​ផាត់​ម្សៅ​ហ៊ុយ​ពី​លើ​បន្តិច​បន្តួច​ជា​ការ​ស្រេច អាច​ចូល​បាន​គ្រប់​កម្មវិធី​ អស់​ថវិកា​តិច​ ចំណាយ​ពេល​តិច​បែប​នេះ​រក​នៅ​ទី​ណា​មាន?

 

មើលវីដេអូ ពីវិធីថែរក្សាសម្រស់របស់ មាន សូនីតា ខាងក្រោម​ទាំងអស់គ្នា៖

 

 

ផន និង​វ៉ាសឺលីន មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប និង​ឱសថ​ស្ថាន​ទំនើបៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma,​ តូប​ថែរក្សា​សម្រស់​របស់​ផន​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទិញ​ឡេ​លាប​ស្បែក​វ៉ាសឺលីន400ml ​ឬ​ក្រែម​លាប​មុខ​ Pond Flawless White 50g នឹង​ទទួល​បាន​កាបូប Makeup ផន​, អាវយឺត, ឆ័ត្រ, កាបូប​យួរ ឬ​កន្សែង​បង់​ក។ លើស​ពី​នេះ​ក៏​មាន​ការទិញ​១ ថែម​១​ ដែល​ការ​ផ្ដល់​ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទីកន្លែង​និង​ខែ​នីមួយៗ គឺ​ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ​នេះ៕

 

មាន សូនីតា៖ ផន​មិន​បាច់ Make up ច្រើន​ មិន​ចំណាយ​ពេល​យូរ​ ក៏​ស្អាត​ដែរ