ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង ​នឹង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​​ដ៏​ទំនើប​ដែល​ប្រើ​ទុន​វិនិយោគ​រហូត​ដល់ ២៦២ ​លាន​ដុល្លារ​នា​ពេល​​​ខាង​មុខ។ ​​នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្លូវការ​​លើ​កិច្ចព្រមព្រៀង​ EPC ​រវាង​ក្រុមហ៊ុន​ ជីប ម៉ុង អ៊ិនស៊ី ស៊ីមិន ខបភើរេសិន ​​និង​ក្រុមហ៊ុន​ CITIC HEAVY INDUSTRIES CO., LTD. ​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ៥ ​ធ្នូ​កន្លង​ទៅ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

លោក​ Aidan Lynam ​នាយក​ប្រតិបត្តិ​​របស់​ ​​ក្រុមហ៊ុន​ ជីប ម៉ុង អ៊ិនស៊ី ស៊ីមិន ខបភើរេសិន​​​ថ្លែង​សុន្ទរកថា

​លោក​ Aidan Lynam ​នាយក​ប្រតិបត្តិ​​របស់​ ​​ក្រុមហ៊ុន​ ជីប ម៉ុង អ៊ិនស៊ី ស៊ីមិន ខបភើរេសិន​​ បាន​ថ្លែង​ក្នុង​ពិធី​ថា ​​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ ​​ក្រុមហ៊ុន​ជីប ម៉ុង​នឹង​នាំ​យក​បច្ចេកវិទ្យា​ទំនើប​របស់​ចិន ​និង​អាល្លឺម៉ង់​​មក​ផលិត​ជា​ស៊ីម៉ងត៍​ប្រកប​ដោយ​គុណភាព។ ​​​លោក​បន្ត​ថា​ ​​ការ​បង្កើត​រោងចក្រ​នេះ​នឹង​ផ្ដល់​ជំនាញ​​អាជីព​ ​និង​ឱកាស​ការងារ​បន្ថែម​ទៀត​ដល់​ប្រជាជន​កម្ពុជា​​ជា​លក្ខណៈ​អន្តរជាតិ​ដែល​អាច​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត​បាន។ ​​

​​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ស៊ុយ សែម ​​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​​ ​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នេះ។ ​ឯកឧត្ដម​បាន​ចាត់​ទុក​ ការ​បង្កើត​នេះ​​​​ជា​ “ទំព័រ​ថ្មី​មួយ​សម្រាប់​កម្ពុជា” ​ដោយ​បញ្ជាក់​ថា​ ​កម្ពុជា​នឹង​មាន​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​ ដោយ​ប្រើ​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​ចិន ​និង​អាល្លឺម៉ង់​ដែល​​ជាំ​ប្រទេស​មាន​វិស័យ​បច្ចេកវិទ្យា​កំពូល​។

​​​រោងចក្រ​ដែល​ប្រើ​ទំហំ​ទឹកប្រាក់​សាងសង់ ​២៦២ ​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ខេត្ត​កំពត​ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ ៥ ​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ។ ​​ការ​បង្កើត​រោងចក្រ​នេះ​គឺ​ស្រប​ពេល​ដែល​វិស័យ​សាងសង់​កម្ពុជា​កំពុង​រីកចម្រើន​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ហើយ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​លើ​វិស័យ​សំណង់​បន្ថែម​លើ​​​​​​រោងចក្រ​ស៊ីម៉ងត៍​លាយ​​ស្រាប់​​របស់​ក្រុមហ៊ុន​​ឲ្យ​កាន់​តែ​ងាយស្រួល ​និង​ប្រកប​ដោយ​ទំនុក​ចិត្ត​បន្ថែម​ទៀត៕

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

ក្រុមហ៊ុន​ ជីប ម៉ុង​ ​នឹង​​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​ធំ​បំផុត​​​នៅ​កម្ពុជា​​ប្រើ​ទុន ​​​២៦២ ​លាន​ដុល្លារ

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​​​