ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​


ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

ក្នុង​ឱកាស​បុណ្យ​ណូអែល​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​រៀងរាល់​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ យុវជន​មួយ​ចំនួន​មុខ​ជា​នឹង​តុបតែង​ថ្នាក់​រៀន​ កន្លែង​ធ្វើ​ការ​ ឬ​កន្លែង​ជប់លៀង​ ដោយ​ដាក់​ដើម​ឈើ​ និង​សម្ភារៈ​ផ្សេង​ៗ​ទាក់​ទង​នឹង​បុណ្យ​​គ្រឹស្ដស្មាស​នេះ​មិន​ខាន។ ចុះ​បើ​គេ​ចង់​ទិញ​សម្ភារៈ​គ្រឹស្ដស្មាស​ តើ​ទៅ​ទិញ​នៅ​ឯណា?

 

ខាង​ក្រោម​នេះ​ជា​ហាង​ បណ្ណាគារ​ ឬ​តូប​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​កំពុង​ដាក់​លក់​សម្ភារៈ​គ្រឹស្ដស្មាស៖

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

ពិភព​ម៉ូត​
ហាង​នេះ​តែង​ដាក់​លក់​សម្ភារៈ​តុបតែង​បុណ្យ​ណូអែល​ ដូច​ជា​​រូប​តុក្កតា​តា​ណូអែល​ សត្វ​​រមាំង​ ពុក​មាត់​តែ​ណូអែល​ សំលៀក​បំពាក់​តា​ណូអែល​ វត្ថុ​អនុស្សាវរីយ៍​ ជា​ពិសេស​ដើម​ឈើ​ណូអែល​ (ទាំង​គ្មាន​ព្រឹល​ និង​មាន​ព្រឹល)។ យុវវ័យ​ទាំង​ឡាយ​អាច​ទិញ​ ជា​ពិសេស​វត្ថុ​អនុស្សាវរីយ៍​ណូអែល​ ជា​កាដូ​ជូន​មិត្តភ័ក្ដិ​ ដែល​មាន​​តម្លៃ​ចាប់​ពី​ប្រហែល​ជា​មួយ​ដុល្លារ​ឡើង​ទៅ។ (ផ្ទះ​លេខ​៤០​ ផ្លូវ​២១៤​ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ​ ក្បែរ​សាលា​ ACE)

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

 

បណ្ណាគារ ​អន្តរជាតិ​ iBC
ជា​ធម្មតា​មាន​លក់​សម្ភារៈ​សិក្សា​ និង​សម្ភារៈ​ការិយាល័យ​​រហូត​ដល់​ទៅ​ជាង​ពីរ​រយ​​មុខ​ឯណោះ​ ហើយ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ​ iBC ​ក៏​មាន​ដាក់​លក់​សម្ភារៈ​សម្រាប់​តុបតែង​បុណ្យ​ណូអែល​ដ៏​សម្បូរ​បែប​ រាប់​ទាំង​ដើម​ឈើ​ណូអែល​ផង​ដែរ។ ដើម​ឈើ​ណូអែល​ដែល​ធំ​ជាង​គេ​មាន​កម្ពស់​៥​ម៉ែត្រ​ តម្លៃ​ជាង​៦០០​ដុល្លារ។ ក្រៅ​ពី​នេះ​ យុវវ័យ​អាច​ទិញ​សម្ភារៈ​ផ្សេង​ៗ​ ជា​ពិសេស​សម្ភារៈ​សិក្សា​ និង​ការិយាល័យ​ខ្ចប់​ជា​កាដូ​ជូន​មិត្តភ័ក្ដិ​ក្នុង​ឱកាស​បុណ្យ​ណូអែល។ (iBC ​មាន​បី​ទីតាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​ វិថី​ព្រះ​មុនីវង្ស​, ផ្លូវ​កម្ពុជា​ក្រោម, និង​ផ្លូវ​ម៉ៅសេទុង)

 

បណ្ណាគារ​ វេង​ ហេង​
ជា​បណ្ណាគារ​ដែល​មាន​ដាក់​លក់​នូវ​កាដូ​អនុស្សាវរីយ៍​ រួម​នឹង​សម្ភារៈ​សិក្សា​ ប៉ុន្តែ​ក្នុង​ឱកាស​បុណ្យ​អូអែល​ បណ្ណាគារ​នេះ​នឹង​ដាក់​លក់​រូប​តា​ណូអែល​តូច​ៗ​ កែវ​ទឹក​អនុស្សាវរីយ៍​ គ្រឿង​អលង្ការ​កាឡៃ​ ទឹក​អប់​ Gadget ​គ្រឿង​អេឡិចត្រូនិក​ និង​របស់​របរ​ជា​ច្រើន​ទៀត។ (ផ្ទះ​លេខ​៩៣​ ផ្លូវ​១៦៤​ ក្រោយ​សាលា​​វិទ្យាល័យ​បាក់​ទូក)

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

បណ្ណាគារ​ PBC
ក្រៅ​ពី​សម្ភារៈ​ការិយាល័យ​ និង​សៀវភៅ​​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ បណ្ណាគារ​ PBC ​គ្រប់​សាខា​កំពុង​ដាក់​លក់​សម្ភារៈ​ផ្សេង​ៗ​ទាក់​ទង​នឹង​បុណ្យ​គ្រឹស្ដ​ស្មាស​នេះ​ដែរ​ រាប់​ទាំង​ខោអាវ​តា​ណូអែល​ ដើម​ឈើ​តា​ណូអែល​ និង​គ្រឿង​តុបតែង​ជា​ច្រើន​ទៀត។ ឈើ​ណូអែល​អាច​មាន​រហូត​ដល់​កម្ពស់​២.៧​ម៉ែត្រ​ តម្លៃ​ប្រហែល​៧៥​ដុល្លារ។ បើ​អ្នក​ចង់​ជាវ​សម្ភារៈ​ដើម្បី​តុបតែង​លម្អ​បុណ្យ​ណូអែល​នៅ​បណ្ណាគារ​ PBC ​អាច​រក​បាន​គ្រប់​ទីតាំង​ (អគារ​ PBC ​លេខ​ផ្ទះ​៤៣៥​ វិថី​​ព្រះ​មុនីវង្ស, អគារ​ PBC ​ទល់​មុខ​រដ្ឋ​សភា​ជាតិ)

 

កាច់​ជ្រុង​សាលា​វិទ្យាល័យ​បាក់​ទូក​ ​
មាន​ហាង​ចំនួន​ពីរ​បី​ដែល​មាន​ដាក់​លក់​កាដូ​អនុស្សាវរីយ៍​ រាប់​ចាប់​ពី​ ខ្សែ​ដៃ​ជ័រ​ នាឡិកា​ជ័រ​ របស់​របរ​តាំង​ សម្បក​ទូរសព្ទ សម្បក​ថែប​ប្លែត​​ កាបូប​ស្ពាយ​ និង​សម្ភារៈ​ជា​ច្រើន​ទៀត​ ដែល​មាន​តម្លៃ​ថោក​ ចាប់​ពី​៤០០០​រៀល​ក៏​មាន។ (ក្បែរ​សាលា​ជ័យ​ថាវី)

 

សាលា​វិទ្យាល័យ​ជាស៊ីម ​សន្ធមុខ​
រាល់​ថ្ងៃ​ធម្មតា​ តូប​ជាប់​របង​សាលា​វិទ្យាល័យ​ជាស៊ីម​ សន្ធមុខ​ដាក់​​លាក់​សម្ភារៈ​សិក្សា​ផ្សេង​ៗ​ និង​តុក្កតា​ក្រណាត់។ ប៉ុន្តែ​ក្នុង​ឱកាស​បុណ្យ​ណូអែល​ តូប​ភាគ​ច្រើន​នៅ​ទី​នេះ​នឹង​ដាក់​លក់​កាដូ​គ្រឹស្ដ​ស្មាស​ផ្សេង​ៗ​ សម្រាប់​លក់​ឲ្យ​យុវវ័យ​ទិញ​យក​ទៅ​ដោះ​ដូរ​គ្នា​ ឬ​ជូន​មិត្តភ័ក្ដិ​ថ្ងៃ​បុណ្យ​ណូអែល​ ឬ​បុណ្យ​ឆ្លង​ឆ្នាំ។ កាដូ​ដែល​គេ​គ្រោង​ដាក់​លក់​នា​ឱកាស​បុណ្យ​ណូអែល​មាន​ច្រើន​ប្រភេទ​ ប៉ុន្តែ​ពុំ​មាន​ដើម​ណូអែល​ទេ​ ហើយ​យុវវ័យ​អាច​​ទិញ​ឲ្យ​គេ​ខ្ចប់​ជា​កាដូ​ស្អាត​ៗ​​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

 

តាម​បណ្ដោយ​វិថី​ព្រះស៊ីសុវត្ថិ មាត់​ទន្លេ
ពី​ពីរ​ទៅ​បី​តូប​ (ម្ដុំ​ផ្ទះ​លេខ​១៩០)​ តាម​បណ្ដោយ​វិថី​ព្រះ​ស៊ី​សុវត្ថិ​ (​ផ្លូវ​មាត់​ទន្លេ)​ មាន​ដាក់​លក់​ខោអាវ​តាណូ​អែល​ ដែល​គិត​តាម​តម្លៃ​ទី​ផ្សារ​ស្រុក​ខ្មែរ​ បើ​ទោះ​បី​ទីតាំង​លក់​នេះ​ស្ថិត​ក្នុង​តំបន់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​ក្ដី។

 

ហាង​ Memory Sweet
ថ្វីត្បិត​តែ​ហាង​លាក់​ផលិត​ផល​អេឡិចត្រូនិក​ក្ដី​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ មាន​ការ​ខ្ចប់​ជា​កាដូ​ពិសេស​ជូន​អតិថិជន។ ប៉ុន្តែ​ហាង​ លក់​ផលិតផល​ផ្ទុក​ឯកសារ​ Memory, flash, Hardish​ e-Reader, ដែល​ទម្លាប់​ឧស្សាហ៍​បាន​ភ្ញៀវ​មក​ជាវ​របស់​ទាំង​នេះ​ឲ្យ​មនុស្ស​សំខាន់​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ ត្រៀម​របស់​ទាំង​នេះ។ (ផ្ទះ​លេខ​៦៨៩​ Eo​ វិថី​ព្រះ​មុនីវង្ស​ ឬ​មួយ​ទៀត​​ផ្ទះ​លេខ១​G​២ ផ្លូវ​ ២៨៩​​ កាច់​ជ្រុង​ ៥១៦​ ទួលគោក​  រាជ​ធានី​ភ្នំពេញ) ​

 

2$​ ទាំង​អស់​
ជា​តូប​លក់​សម្ភារៈ​ប្លែក​ៗ​តាម​រដូវ​កាល​ ដូច​ជា​កន្លង​ទៅ​លក់​របស់​របរ​បុណ្យ​ហាឡូវីន​ តែ​ឥឡូវ​ក៏​កំពុង​ដាក់​លក់​ខោអាវ​តា​ណូអែល​ផង​ដែរ។ អាវ​តាណូអែល​សម្រាប់​បុរស​តម្លៃ​១០​ដុល្លារ​ អាវ​សម្រាប់​នារី​តម្លៃ​១៨​ដុល្លារ​ និង​អាវ​សម្រាប់​កុមារ​ពី​អាយុ​៦​ទៅ​៩​ឆ្នាំ​តម្លៃ​៦.៥​ដុល្លារ។ (ផ្ទះ​លេខ​៨៥​E​ ផ្លូវ​ម៉ៅសេទុង​ រាជ​ធានី​ភ្នំពេញ)

 

 

អត្ថបទ៖ មាស រ័ត្ន