បឹងកេត​ឈ្នះ​ក្រុម​ជើងឯក​វៀតណាមយ៉ាងប្រផុតប្រផើយ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​

កីឡា​៖​បឹងកេត​អង្គរ​បាន​យកឈ្នះ​ម្ចាស់​ជើងឯក​វៀតណាម Mecamex Binh Doung ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន Toyota Mekong Club Championship ២០១៥​។ ៣​គ្រាប់​របស់​បឹងកេត​អង្គរ​ដែល​ធ្វើបាន​សម្រេច​ដោយ​ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​៤០, ៥៤ និង ៨០ ខណៈ​ក្រុម​ជើងឯក​វៀតណាម​រកបាន​ដោយ​កឡាករ Amoungou នៅ​នាទី​ទី​១៣ និង Anh Duc នៅ​នាទី​ទី​៨៩​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​យកឈ្នះ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Mecamex Binh Doung នៅលើ​ទឹកដី​វៀតណាម​ផ្ទាល់ ក្រុម​បឹងកេត​អង្គរ​នឹង​បន្តដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ប៉ះ​ជាមួយ​ក្រុម Buriram United របស់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​២០ ខែធ្នូ​ខាងមុខនេះ​៕

បឹងកេត​ឈ្នះ​ក្រុម​ជើងឯក​វៀតណាមយ៉ាងប្រផុតប្រផើយ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​