ដេវីត នឹង​ចាកចេញ​តាម ពេជ្រ សោភា​

​ក្រោយពី ពេជ្រ សោភា បាន​បង្ហោះ​សារ​ប្រកាស​ចាក​ចេញពី​ទ្រនំ​ហង្ស​មាស ដែលជា​កន្លែង​ផ្តល់​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​នាង​មិនទាន់បាន​ប៉ុន្មាន​ផង ឥឡូវនេះ​លោក ដេវីត ដែលជា​ដៃគូ​ចម្រៀង​ពូកែ​រ៉េ​ប​របស់​នាង​ក៏​ពោល​ចាកចេញ​តាម​នាង​ដែរ ។​

​តារាចម្រៀង​ពូកែ​រ៉េ​ប និង ជា​ដៃគូ​ចម្រៀង​ដែល​ស័ក្តិសម​បំផុត​របស់ ពេជ្រ សោភា គឺ​លោក​ងួន ចាន់​ដេវីត ហៅ ដេវីត បាន​សរសេរ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដែល​ពោល​យ៉ាង​ដាច់អហង្ការ​ថា «​បើ ពេជ្រ សោភា ចេញ​ខ្ញុំ​ក៏​ចេញ​ដែរ … សមិទ្ធផល​ថ្មី​ដែល​ខ្ញុំ​នឹង​គាត់​បាន​ត្រៀម​សម្រាប់​ឆ្នាំ ២០១៦ ក៏​ទៅតាម​ហ្នឹង​ដែរ​….​អរគុណ​»​។ ការបង្ហាញ​ពី​ចិត្តគំនិត​ចង់​ចាកចេញ​នេះដែរ ក៏មាន​ទាំង​មតិ​គាំទ្រ និង មិន​គាំទ្រ ពី​សំណាក់​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ផងដែរ ។​

 

​តាមរយៈ​នេះដែរ​លោក ដេវីត ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា បើសិនជា​លោក​នឹង​ចាកចេញ​មែន សមិទ្ធផល​ដែល​លោក និង ពេជ្រ សោភា បាន​ត្រៀម​សម្រាប់​ឆ្នាំ ២០១៦ ទាំង​ប៉ុន្មាន​ក៏​លោក​នាំយកទៅ​ជាមួយ​ផងដែរ ។

​ទោះជា​យ៉ាងណា​មូលហេតុ​នៃ​ការ​បែកធ្លាយ​ព័ត៌មាន​ចាកចេញ​របស់ ពេជ្រ សោភា និង លោក ដេវីត ជា​ដៃគូ​ចម្រៀង​នេះ យើង​មិនទាន់​ដឹង​ច្បាស់​ពី​បញ្ហា និង ហេតុផល​យ៉ាងណា​នៅឡើយ គឺ​ត្រឹម​តែមាន​ចម្ងល់​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ថា ហេតុអ្វី​បានជា​អ្នក​ទាំងពីរ​ពោល​ពាក្យ​ដូច្នេះ តើ​អ្នក​ទាំងពីរ​មាន​កំពុង​បញ្ហា​អ្វី​ជាមួយ​ហង្ស​មាន​ទៅ ពីព្រោះ​តាមរយៈ​សារ​របស់ ពេជ្រ សោភា បាន​និយាយ​នៅ​ឃ្លា​ចុងក្រោយ​ថា​«​មាន​បញ្ហា​ខ្លះ​ខ្ញុំ​ទទួលយក​លែង​បាន​ហើយ​» បើទោះជា​ខ្លួនឯង​ដឹង​យ៉ាងច្បាស់​ថា​ហង្ស​មាស​គឺជា​អ្នកផ្តល់​អ្វីៗ​គ្រប់យ៉ាង ក៏ដូចជា​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ផង​នោះ ៕ សាកល​
​    

 

Related